ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការធ្វើឲ្យស្បែកអ្នកស្អាត។ តើមានអ្វីខ្លះទៅ?
1. អ្នកគួរតែម៉ាស្សាមុខ ប្រើហ្វមសម្អាតមុខ និងបិតម៉ាសមុខ ដើម្បីធ្វើឲ្យរន្ធញើសអ្នកមិនស្ទះ។ នៅពេលដែលរន្ធញើសអ្នកអាចដកដង្ហើមបាន នោះស្បែកមុខអ្នកនឹងស្អាតជាមិនខានឡើយ។
2. អ្នកគួរតែបរិភោគបន្លែ និងផ្លែឈើដែលសម្បូរទៅដោយវីតាមីនសេឲ្យបានច្រើន ព្រោះវីតាមីនមួយនេះ អាចជួយធ្វើឲ្យស្បែកមុខអ្នកស្អាតខ្លាំងបាន ថែមទាំងមានលក្ខណៈម៉ត់រលោងទៀតផង។
3. អាហារដែលសម្បូរទៅដោយកាល់ស្យូមក៏អ្នកគួរតែញ៉ាំច្រើនដែរ ព្រោះវាមិនត្រឹមតែអាចជួយការពារស្បែកអ្នកទេ ថែមទាំងអាចជួយការពារឆ្អឹងអ្នកមិនងាយពុកឡើយ។ ដូចនេះ អ្នកអាចទទួលបានអត្ថប្រយោជន៍ច្រើនខ្លាំងណាស់។
4. បន្លែ និងផ្លែឈើដែលសម្បូរទៅដោយសារធាតុចិញ្ចឹម ក៏អ្នកគួរតែបរិភោគឲ្យបានច្រើនដែរ ព្រោះអាហារទាំងនេះ អាចជួយចិញ្ចឹមស្បែករបស់អ្នក ដោយធ្វើឲ្យស្បែកអ្នកមិនងាយជ្រួញឡើយ។
5. អ្នកគួរតែរក្សាចិត្តឲ្យសប្បាយ កុំស្មុគស្មាញច្រើនឲ្យសោះ ទើបមិនធ្វើឲ្យស្បែកអ្នកប្រែជាខ្មៅ ហើយស្រអាប់។ ដូចនេះ អ្នកគួរតែរក្សាអារម្មណ៍ឲ្យសប្បាយ ទើបអាចធ្វើឲ្យសម្រស់អ្នកស្អាត ថែមទាំងអាចធ្វើឲ្យសុខភាពអ្នកល្អទៀតផង។
6. អ្នកគួរតែគេងឲ្យគ្រប់ ដោយមិនគួរចូលគេងយប់ជ្រៅរាល់ថ្ងៃឡើយ ព្រោះការចូលគេងយប់ជ្រៅនេះ អាចបំផ្លាញស្បែកអ្នកយ៉ាងងាយក្នុងរយៈពេលខ្លី។ ដូចនេះ អ្នកគួរតែចូលគេងពីព្រលឹម ទើបអាចការពារស្បែកអ្នកបានស្អាត។
7. អ្នកគួរតែចៀសពីការត្រូវកម្តៅថ្ងៃច្រើនក្នុងរយៈពេលវែង ព្រោះកម្តៅថ្ងៃនេះ អាចធ្វើឲ្យស្បែកអ្នកខ្លោចបាន។ ជាហេតុដែលធ្វើឲ្យស្បែកអ្នកខ្មៅខ្លាំង ហើយមិនងាយប្រែជាសវិញឡើយ។
8. នៅមុនពេលដែលអ្នកចេញក្រៅ អ្នកគួរតែលាបឡេការពារកម្តៅថ្ងៃ ទើបអាចការពារស្បែកអ្នកបាន។ ដូចនេះ អ្នកអាចការពារស្បែកអ្នកបានល្អនៅពេលដែលអ្នកអាចអនុវត្តតាមវិធីទាំងនេះ៕