ទោះបីជាភាគច្រើននៃពួកយើងស្គាល់ និងឧស្សាហ៍ទទួលទានផ្លែរកាំ ឬសាឡាក់ ប៉ុន្តែប្រហែលជាមិនធ្លាប់ដឹងទេថា ផ្លែឈើនេះអាចផ្ដល់អត្ថប្រយោជន៍អស្ចារ្យចំពោះសុខភាព។(អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើផលល្អៗនៃការទទួលទានផ្លែរកាំមានអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួររួមបញ្ចូលផ្លែឈើនេះក្នុងរបបអាហារប្រចាំថ្ងៃ ៖
១. ពង្រឹងសុខភាពភ្នែក
មួយក្នុងចំណោមសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនផ្សេងទៀតដែលមានផ្ទុកក្នុងផ្លែរកាំ គឺ beta carotene។ សារធាតុប្រឆាំងអុកស៊ីតកម្មនេះត្រូវបានរាងកាយបំលែងទៅជាវីតាមីន A ចាំបាច់សម្រាប់សុខភាពភ្នែកល្អប្រសើរ។
២. ព្យាបាលអាការៈពិបាករំលាយអាហារនិងរាក
ការទទួលទានផ្លែរកាំ គឺល្អណាស់សម្រាប់ដោះស្រាយបញ្ហាពិបាករំលាយអាហារដោយផ្លែឈើនេះមានផ្ទុកសារធាតុ tannins។ ផ្លែរកាំក៏សាកសមសម្រាប់អ្នកដែលកំពុងជួបប្រទះបញ្ហារាកផងដែរដោយមិនត្រឹមតែបញ្ឈប់ការរាកប៉ុណ្ណោះទេ ប៉ុន្តែក៏ទប់ស្កាត់ការខ្សោះជាតិទឹកក្នុងរាងកាយគួរឱ្យកត់សម្គាល់។
៣. ទប់ស្កាត់អាការៈទល់លាមក
ការរួមបញ្ចូលផ្លែរកាំក្នុងរបបអាហារប្រចាំថ្ងៃពិតជាអាចជួយទប់ស្កាត់អាការៈទល់លាមកបានយ៉ាងប្រសើរ។ នេះក៏ព្រោះតែផ្លែរកាំមានផ្ទុកសម្បូរទៅដោយជាតិទឹកនិងជាតិសសៃ។
៤. គ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាម
ជាតិសសៃដែលមានផ្ទុកក្នុងផ្លែរកាំក៏ល្អណាស់ដែរសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ វាជួយគ្រប់គ្របបរិមាណនៃការបញ្ចេញជាតិស្ករក្នុងលំហូរឈាម។ ម្យ៉ាងវិញទៀតផ្លែរកាំជាប្រភពដ៏ប្រសើរនៃជាតិស្ករធម្មជាតិដែលសាកសមសម្រាប់អ្នកជំងឺទឹកនោមផ្អែមជាងប្រភេទស្ករចម្រាញ់ ឬស្ករកែច្នៃផ្សេងទៀត។ ការទទួលទានផ្លែរកាំក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមគួរឱ្យកត់សម្គាល់។
៥. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ
ផ្លែរកាំជាប្រភពដ៏ប្រសើរបំផុតនៃវីតាមីន C ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ៕