ការព្យាបាលជំងឺមហារីកសុដន់ចំពោះបុរស គឺអាស្រ័យទៅលើថាតើជំងឺនេះបានរីករាលដាលដល់កន្លែងណា ហើយស្ថិតក្នុងកម្រិតណា។
ការព្យាបាលអាចរួមមាន ៖
- ការវះកាត់ ដើម្បីយកចេញនូវជាលិកាសុដន់ និងក្បាលសុដន់ដែលមានជំងឺ (mastectomy) និងក្រពេញខ្លះនៅក្លៀករបស់អ្នក
- ការព្យាបាលដោយកាំរស្មី – ជាកន្លែងដែលវិទ្យុសកម្មត្រូវបានប្រើ ដើម្បីសម្លាប់កោសិកាមហារីក
- ការព្យាបាលដោយប្រើគីមី – ជាកន្លែងដែលថ្នាំត្រូវបានប្រើ ដើម្បីសម្លាប់កោសិកាមហារីក
- ការប្រើប្រាស់ថ្នាំដទៃទៀតដែលជួយបញ្ឈប់ការលូតលាស់នៃជំងឺមហារីកសុដន់ រួមទាំងថ្នាំ tamoxifen និង trastuzumab (Herceptin)។
បុរសជាច្រើនអាចទទួលការវះកាត់ ដោយបូករួមផ្សំនឹងការព្យាបាលមួយ ឬច្រើនបន្តបន្ទាប់មកទៀត។ នេះគឺអាចជួយបញ្ឈប់ការកើតមានជំងឺមហារីកនាពេលអនាគត។
ក្តីសង្ឃឹម សម្រាប់ជំងឺមហារីកសុដន់ចំពោះបុរស
ក្តីសង្ឃឹមសម្រាប់ជំងឺមហារីកសុដន់ចំពោះបុរសប្រែប្រួល និងអាស្រ័យទៅលើថាតើវាបានរីករាលដាលដល់ណា នៅពេលដែលវាត្រូវបានគេធ្វើរោគវិនិច្ឆ័យ។
គេអាចព្យាបាលជំងឺមហារីកសុដន់បាន ប្រសិនបើវាត្រូវបានគេចាប់បាននៅដំណាក់កាលដំបូង។
ការព្យាបាល គឺមិនសូវជាមានភាគរយល្អច្រើនទេ បើសិនជាជំងឺមហារីកមិនត្រូវបានគេរកឃើញរហូតដល់វារាលដាលលើសពីសុដន់។ ក្នុងករណីទាំងនេះ វិធីព្យាបាលត្រឹមតែអាចបន្ថយរោគសញ្ញារបស់អ្នក ហើយជួយអ្នកឲ្យរស់នៅបានយូរប៉ុណ្ណោះ៕