ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យអ្នកកាន់តែស្រឡាញ់គ្នា។ តើមានអ្វីខ្លះទៅ?
- អ្នកអាចទៅបរិភោគខាងក្រៅនៅរៀងរាល់ចុងសប្តាហ៍ ដើម្បីបង្កើនមនោសញ្ចេតនាអ្នកឲ្យកាន់តែល្អជាងនេះ និងផ្អែមល្ហែមជាងនេះ។
- អ្នកអាចនិយាយលេងជាមួយគ្នានៅរៀងរាល់យប់មុនពេលគេង។ ការនិយាយលេងនេះ ធ្វើឲ្យអ្នកកាន់តែយល់ចិត្តគ្នា និងស្គាល់គ្នាកាន់តែច្បាស់ជាងនេះ។
- អ្នកត្រូវតែចេះស្តាប់គ្នានៅពេលដែលឈ្លោះប្រកែកគ្នា មិនត្រូវស្រែកដាក់គ្នាទេ ព្រោះវាអាចបំផ្លាញមនោសញ្ចេតនាអ្នក។ ការប្រើសន្តិវិធី នឹងមិនបំផ្លាញអ្នកទាំងពីរឡើយ មានតែធ្វើឲ្យអ្នកចេះអធ្យាស្រ័យគ្នា។
- នៅពេលដែលគូស្នេហ៍អ្នកជោគជ័យ អ្នកត្រូវតែជប់លៀងឱ្យគ្នា នោះមនោសញ្ចេតនាអ្នកនឹងមិនប្រែប្រួលឡើយ ព្រោះមានអ្នកជួយលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តពីក្រោយជានិច្ច៕