រាងកាយរបស់អ្នកអាចនឹងប្រែប្រួលច្រើន ឬមិនទាន់អាចរៀបចំឡើងវិញបាន ១០០ ភាគរយសម្រាប់ការរួមភេទសារជាថ្មីនោះទេ។ ដូច្នេះ ដើម្បីប្រាកដថាជីវិតផ្លូវភេទរបស់អ្នកនៅតែអាចដំណើរការបានដោយរលូន សូមក្រឡេកមើលការណែនាំខាងក្រោមនេះ មុននឹងអ្នកចាប់ផ្តើមការរួមភេទសារជាថ្មីក្រោយសម្រាលកូនរួច។
១. ប្រសិនបើការស៊កបញ្ចូលបានធ្វើឲ្យអ្នកឈឺចាប់ សូមផ្អាកភ្លាម។ ប្រសិនបើអ្នកធ្វើពុតជាមិនអី ពេលអ្នកមានបញ្ហា (ដើម្បីផ្គាប់ចិត្តដៃគូរបស់អ្នក) នោះបញ្ហាអាចនឹងកាន់តែធ្ងន់ធ្ងរហើយ។ ព្រមជាមួយគ្នានេះផងដែរ ការរួមភេទរបស់ក៏ក្លាយជាការរំខាន ឬមិនសុខស្រួលនោះដែរ។ យ៉ាងណាមិញ អ្នកនៅតែអាចផ្តល់ការសប្បាយរីករាយដល់គ្នាទៅវិញទៅមកដោយមិនចាំបាច់ស៊កលិង្គបញ្ចូលនោះទេ – ឧទាហរណ៍ដោយការសម្រេចកាមដោយខ្លួនឯង ឬសម្រេចកាមឲ្យដៃគូរបស់អ្នកដោយមាត់ជាដើម។
២. ចូរធ្វើវាដោយទន់ភ្លន់ ហើយមួយៗ។ ប្រហែលជាអ្នកអាចប្រើម្រាមដៃផ្ទាល់ខ្លួនរបស់អ្នកជាមុន ដើម្បីធានាថាខ្លួនអ្នកនឹងមិនឈឺចាប់ទេ។ អ្នកប្រហែលជាចង់ប្រើទឹករំអិលផ្ទាល់ខ្លួនមួយចំនួន ប៉ុន្តែ សូមសាកសួរគ្រូពេទ្យរបស់អ្នកជាមុនសិន។ ការផ្លាស់ប្តូរអ័រម៉ូនក្រោយពេលសម្រាលកូនអាចមានន័យថា អ្នកមិនមានភាពរំអិលដូចធម្មតានោះទេ។
៣. សូមចំណាយពេលវេលា ដើម្បីសម្រាកជាមួយគ្នា បន្ថែមបរិកាយរីករាយ និងបន្ថយសម្ពាធនានា។
៤. ស្វែងរកជំនួយពីគ្រូពេទ្យរបស់អ្នក ប្រសិនបើអ្នកត្រូវការវា។ ប្រសិនបើអ្នកនៅតែមានការឈឺចាប់ ឬមិនសុខស្រួល សូមពិគ្រោះជាមួយគ្រូពេទ្យរបស់អ្នក៕