មាន់បំពងគឺជាចំណូលចិត្តរបស់មនុស្សភាគច្រើន ព្រោះវាមានរសជាតិឆ្ងាញ់ ប៉ុន្តែតើអ្នកដឹងទេថាវាជាអាហារដែលអ្នកមិនគួរបរិភោគបំផុត ព្រោះវាអាចបំផ្លាញសុខភាពអ្នកដោយមិនដឹងខ្លួនក្រោយពេលដែលអ្នកពិសារច្រើនរួច។ ដូចនេះតើវាផ្តល់ផលវិបាកដល់អ្នកអ្វីខ្លះ?
ធ្វើឱ្យធាត់
នៅក្នុងអាហារបំពងទាំងនោះមានអាស៊ីតខ្លាញ់ខ្ពស់ណាស់ ហើយពិបាករំលាយទៀត ហើយអាហារដែលគ្មានជាតិខ្លាញ់ខ្ពស់ ក្រោយពេលដែលបំពងរួចនឹងមានអាស៊ីតខ្លាញ់ច្រើនដូចគ្នា ដូចនេះក្រោយពេលដែលអ្នកពិសាររួច វានឹងធ្វើឱ្យអ្នកឡើងទម្ងន់។
មានសារធាតុពុលក្នុងខ្លួន
អាហារបំពងគឺគ្មានអនាម័យឡើយ ដោយជួនកាលគេអាចយករបស់ដែលជិតខូចមកបំពងឱ្យអ្នកបរិភោគ ឬខ្លាញ់ដែលគេយកមកបំពងមិនបានផ្លាស់ប្តូរឡើយ គេតែងតែយកខ្លាញ់ដែលប្រើយូរមកបំពង នោះក្រោយពេលដែលអ្នកបរិភោគរួច វានឹងនាំយកសារធាតុពុលទាំងឡាយចូលទៅក្នុងខ្លួនអ្នកអស់ជាមិនខាន។
មានជំងឺបេះដូង
ការស្រាវជ្រាវថ្មីបានបញ្ជាក់ថា៣៥%នៃអ្នកដែលមានជំងឺបេះដូងគឺកើតមកពីការពិសារអាហារបំពងច្រើន ហើយបើនៅតែបន្តបរិភោគកាន់តែច្រើនទៅៗ នោះជំងឺបេះដូងនឹងកាន់តែធ្ងន់ធ្ងរទៅៗ។
មិនងាយរំលាយអាហារ
វានឹងធ្វើឱ្យពោះវៀន និងក្រពះអ្នកមានសម្ពាធ ឬធ្វើឱ្យវាមានរបួស ដោយសារតែអាហារដែលមានខ្លាញ់ច្រើនពិបាកក្នុងការរំលាយណាស់ដូចនេះនៅពេលដែលពោះវៀន និងក្រពះខិតខំធ្វើការខ្លាំង វានឹងងាយប៉ះពាល់ណាស់។
នាំយកជំងឺមហារីក
ក្រោយពេលដែលខ្លាញ់ទាំងនោះប្រើយូរ វានឹងមានសារធាតុជាច្រើនដែលអាចបំផ្លាញសុខភាពអ្នក ដូចនេះបើគេនៅតែប្រើទៀត ប្រើរហូតដល់ខ្មៅ នោះជំងឺមហារីកនឹងរត់មករកអ្នកហើយ៕