ខាងក្រោមនេះ វេបសាយhealth.com.khនឹងបង្ហាញអ្នកពីរបៀបក្នុងការថើបគ្នារវាងស្វាមី និងភរិយាដែលអាចបង្កើនមនោសញ្ចេតនាអ្នកទាំងពីរឲ្យកាន់តែល្អ។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលអ្នកថើបគ្នា អ្នកអាចបិទភ្នែកបាន ព្រោះវាអាចជួយធ្វើឲ្យអ្នកទាំងពីរឆាប់ចូលក្នុងដំណាក់កាលអណ្តែតអណ្តូង ដោយធ្វើឲ្យអ្នកមានអារម្មណ៍ថាសប្បាយជាខ្លាំង។
- អ្នកគួរតែជឿជាក់ចំពោះការថើបរបស់អ្នក ដោយមិនគួរតែងសួរស្វាមីអ្នកថា ការថើបរបស់អ្នកយ៉ាងមេចដែរ។ នៅពេលដែលអ្នកមិនមានជំនភចិត្ត នឹងមិនអាចធ្វើឲ្យមនោសញ្ចេតនាអ្នកល្អឡើយ។
- អ្នកគួរតែរៀនសូត្រពីរបៀបនៃការថើប ដោយវឹកហាត់ឲ្យបានញឹកញាប់ ទើបអាចធ្វើឲ្យអ្នកថើបជាមួយស្វាមីអ្នកបានរលូន។ ដូចនេះ មនោសញ្ចេតនាអ្នកនឹងកាន់តែល្អបាន។
- នៅមុនពេលដែលអ្នកថើបគ្នា អ្នកគួរតែសម្អាតមាត់អ្នកឲ្យបានស្អាត ដោយមិនគួរឲ្យមានក្លិនមាត់នោះទេ ព្រោះបើមានក្លិនមាត់ អាចបង្អាក់មិនឲ្យការថើបនេះដំណើរការល្អឡើយ។
- អ្នកមិនគួរបើកមាត់ធំពេកទេក្នុងពេលថើប ព្រោះវាពិបាកក្នុងការថើបខ្លាំងណាស់។ ជាពិសេស វាអាចធ្វើឲ្យមាត់អ្នកហត់ទៀតផងក្រោយពេលដែលបញ្ចប់ការថើប។
- អ្នកគួរតែផ្លាស់ប្តូរកាយវិកាក្នុងការថើបគ្នា ព្រោះវាអាចធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ និងមានអារម្មណ៍បន្តការថើបនេះក្នុងរយៈពេលយូរជាងមុន ដើម្បីធ្វើឲ្យអ្នកកាន់តែមានភាពស្និទ្ធស្នាល។
- ដៃអ្នកមិនគួរស្ទាបផ្តេសផ្តាសក្នុងពេលថើបគ្នាឡើយ ព្រោះបើស្ទាបខុសកន្លែង នឹងធ្វើឲ្យអ្នកទាំងពីរមានអារម្មណ៍មិនល្អឡើយ។ ដូចនេះ អ្នកក៏គួរតែប្រយ័ត្ននូវចំណុចមួយនេះផងដែរ។
- ក្នុងពេលដែលអ្នកថើបគ្នា អ្នកមិនគួរកម្រើកអណ្តាតអ្នកផ្តេសផ្តាស ហើយប្រើ កម្លាំងធ្ងន់ឡើយ ដោយអ្នកគួរតែប្រើចុងអណ្តាតប៉ះគា្នបានហើយ ទើបធ្វើឲ្យការថើបនេះដំណើរការល្អ។
- អ្នកមិនគួរទុកការថើបនេះ ជាការចង់រួមភេទឡើយ ព្រោះមានពេលខ្លះ ថើបគ្នាក៏មិនប្រាកដថាត្រូវរួមភេទនឹងគ្នាដែរ។ ការថើបនេះ អាចបញ្ជាក់ពីក្តីស្រឡាញ់ដែលអ្នកមានចំពោះគ្នា ហើយក៏អាចជួយបង្កើនមនោសញ្ចេតនាបានផងដែរ៕