វេបសាយhealth.com.khនឹងបង្ហាញអ្នកពីវិធីក្នុងការមើលដឹងថា បុរសម្នាក់ស្រឡាញ់អ្នកខ្លាំងឬទេ។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលមនុស្សប្រុសស្រឡាញ់អ្នកខ្លាំង នោះគេនឹងកាន់ដៃអ្នកគ្រប់ពេល ថែមទាំងចូលចិត្តអង្អែលក្បាលអ្នកលេងទៀតផង។ គេនឹងតែងតែប្រើរាងកាយគេមកបញ្ជាក់ពីតំណែងអ្នកក្នុងចិត្តរបស់គេ។
- បុរសដែលស្រឡាញ់អ្នកខ្លាំង នឹងតែងតែសង្កេតអារម្មណ៍របស់អ្នក។ ទោះអ្នកសប្បាយចិត្ត ឬមិនសប្បាយចិត្ត គេនឹងដឹងគ្រប់ពេល ហើយរកវិធីមកលួងអ្នកទៀតផង។ គេនឹងមិនទុកអ្នកម្នាក់ឯងឡើយ ដោយកំដរជិតខ្លួនអ្នកជានិច្ច។
- បើគេទុកអ្នកសំខាន់មែន នោះគេនឹងមិនឲ្យបុរសផ្សេងមកជិតខ្លួនអ្នកឡើយ។ នៅពេលដែលមាននរណាមិនក្បែរអ្នក គេនឹងប្រច័ណ្ឌជានិច្ច។ ដូចនេះ ប្រសិនជាអ្នកសង្កេតឃើញចំណុច៣នេះមានលើខ្លួនបុរស នោះមានន័យថា ចិត្តគេគឺមានលើអ្នកខ្លាំងហើយ៕