សក់ខូចមិនជាបញ្ហាទៀតឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិជួយពន្លឿនការជួសជុលសក់ខូចឡើងវិញ ៖
១. ប្រេងដូង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយប្រេងដូងរាវចំនួន ២ ស្លាបព្រាបាយ ជាមួយទឹកក្រូចឆ្មារស្រស់ ១៥ ស្លាបព្រាកាហ្វេ ប្រសិនបើអ្នកមានសក់ពណ៌ស្រាល។ កូរឱ្យសព្វ សឹមលាបម៉ាស្សាល្បាយលើសក់ និងទុកចោលសម្រាប់រយៈពេល ១៥ នាទី។ លាងសម្អាតចេញដូចធម្មតា។
២. ផ្លែបឺរ
រូបមន្តនេះសាកសមបំផុតសម្រាប់អ្នកមានបញ្ហាសក់ជ្រុះ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយផ្លែបឺរដែលកិនរួច ១ ផ្លែជាមួយប្រេងដូង ១ ស្លាបព្រាបាយ និងទឹកឃ្មុំ ២ ស្លាបព្រាបាយឱ្យក្លាយជាល្បាយខាប់ៗ។ លាបល្បាយលើសក់និងទុកចោលសម្រាប់រយៈពេល ៤៥ នាទី មុនពេលលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អ្នកគួរអនុវត្តរូបមន្តនេះឱ្យបាន ៣ ដងក្នុងមួយសប្តាហ៍។
៣. ផ្លែចេក
កិនចេកទុំមួយផ្លែឱ្យម៉ដ្ឋលាយជាមួយប្រេងអូលីវ ១ ស្លាបព្រាកាហ្វេ។ កូរឱ្យសព្វ សឹមលាបល្បាយលើសក់ និងរងចាំសម្រាប់រយៈពេល ២០ នាទី។ លាងសម្អាតចេញ រួចកក់សម្អាតសក់ជាមួយសាប៊ូនិងប្រើក្រែមបន្ទន់ដូចពេលធម្មតា។
៤. ស៊ុត
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកូរវឹកស៊ុតលាយជាមួយទឹកក្រូចឆ្មារស្រស់ ២ ស្លាបព្រាកាហ្វេ ម៉ាយ៉ូណេស ២ ស្លាបព្រាកាហ្វេ និងប្រេងអូលីវ ២ ស្លាបព្រាកាហ្វេ។ កូរឱ្យសព្វ សឹមលាបល្បាយលើសក់សើម និងរងចាំសម្រាប់រយៈពេល ១៥ នាទី។ កក់សម្អាតចេញជាមួយសាប៊ូ។
៥. ប្រទាលកន្ទុយក្រពើ
រូបមន្តប្រទាលកន្ទុយក្រពើ គឺល្អណាស់សម្រាប់ជួយពន្លឿនការជួសជុលសក់ខូចឡើងវិញ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាជែលប្រទាលកន្ទុយក្រពើស្រស់ៗផ្ទាល់លើស្បែកក្បាលនិងសក់។ ទុកចោលសម្រាប់រយៈពេល ១៥ នាទីសឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហ។ អ្នកនឹងសម្គាល់ឃើញថាសក់មានភាពរលោងនិងភ្លឺជាងមុន៕