ស្រ្តីជាច្រើនជួបបញ្ហាជាមួយនឹងការឡើងទម្ងន់ ទាំងក្នុងអំឡុងពេល ឬបន្ទាប់ពីមានផ្ទៃពោះ ដែលទាំងនេះជារឿងដ៏រំខានមួយនៃស្រ្តីទាំងឡាយ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទាំងនេះជាគន្លឹះមួយចំនួន ដើម្បីកាត់បន្ថយទម្ងន់មួយចំនួនបន្ទាប់មានផ្ទៃពោះ ៖
ការញ៉ាំអាហារសម្រន់ដែលមានផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ ខ្លាញ់ដែលមានសុខភាពល្អ និងប្រភពនៃប្រូតេអ៊ីនអាចជួយលោកអ្នកបាន។
ចូរញ៉ាំអាហារដែលគ្មានជាតិស្ករ និងខ្លាញ់ ហើយអ្នកគួរជៀសវាងអាហារមួយចំនួនដូចជាឈីស ភីហ្សា ដុំសាច់មាន់ ដំឡូងបំពង និងនំផ្អែមៗ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ប្រសិនបើអាច អ្នកគួរបំបៅដោះកូន ពីព្រោះការសិក្សាបានបង្ហាញថា ការបំបៅដោះកូនអាចជួយស្រកទម្ងន់ដោយមិនប៉ះពាល់។
អ្នកត្រូវញ៉ាំទឹកឲ្យបានច្រើន បន្ទាប់ពីអ្នកមានកូន តែត្រូវប្រាកដថា ភេសជ្ជៈដែលអ្នកញ៉ាំ គ្មានជាតិកាហ្វេអ៊ីន ឬជាតិផ្អែមច្រើន។
អ្នកមិនត្រូវធ្វើការផ្លាស់ប្តូរកាលវិភាគនៃការបរិភោគអាហារនោះទេ ហើយត្រូវជៀសវាងការមិនញ៉ាំអាហារ។
ប្រសិនបើអ្នករស់នៅក្នុងអាកាសធាតុអំណោយផល នោះអ្នកអាចដើរចេញទៅក្រៅហាត់ប្រាណជាមួយកូនរបស់អ្នកយ៉ាងហោចណាស់មួយម៉ោងជារៀងរាល់ថ្ងៃ៕