ខាងក្រោមនេះ គឺជាវិធីមួយចំនួន ដើម្បីជួយឲ្យកូនរបស់អ្នកស្រឡាញ់ការសរសេរ ៖
ការជំរុញលើកទឹកចិត្ត
អ្នកត្រូវផ្តល់ឱកាសឲ្យកូនរបស់អ្នកគូសខ្មៅដៃនៅលើក្រដាស គូសដីសនៅតាមចិញ្ចើមផ្លូវ លាបថ្នាំនៅលើជើងទ្រក្ដារ និងគូសកំណត់សម្គាល់នៅលើផ្ទាំងរូបភាព ប៉ុន្តែអ្នកត្រូវបង្កើតឲ្យមានភាពសប្បាយរីករាយ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
កូនរបស់អ្នកនឹងមានពេលវេលាគ្រប់គ្រាន់សម្រាប់ការសរសេរដោយដៃ និងសន្លឹកកិច្ចការនៅសាលា។ អ្នកត្រូវលើកទឹកចិត្តឲ្យកូនអ្នករៀនសរសេរ ហើយត្រូវផ្ដល់រង្វាន់នៅពេលកូនអ្នកធ្វើកាងារបានល្អនោះ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
រក្សាភាពខុសគ្នានៃឧបករណ៍សរសេរដោយដៃ
អ្នកត្រូវដាក់ហាយឡាយ ដីស ប៊ិច ខ្មៅដៃ និងថ្នាំលាបនៅក្នុងថត ឬប្រអប់សម្រាប់ដាក់សំភារៈគូសរូប និងត្រូវលើកទឹកចិត្តឲ្យកូនរបស់អ្នកប្រើពួកវាទាំងអស់។ ការគូសដីនៅតាមចិញ្ចើមផ្លូវ គឺជាសកម្មភាពមួយដ៏ល្អនៅពេលថ្ងៃ។
ការសាកល្បងជាមួយក្រដាសផ្ទាំងធំៗ
អ្នកអាចប្រើក្រដាសកាសែតធំៗដែលមានតម្លៃថោកៗ ព្រោះកុមារចូលចិត្តការសរសេរនៅលើក្រដាសដែលមានផ្ទៃធំៗ។ ប្រសិនបើអ្នកព្រួយបារម្ភអំពីភាពរញ៉េរញ៉ៃនោះ អ្នកអាចបង្កើតតុរបស់កូនអ្នកនៅខាងក្រៅ ឬនៅផ្នែកណាមួយនៃផ្ទះបាយ ឬបន្ទប់លេងដែលជាកន្លែងមិនមានបញ្ហាដល់អ្នក។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការបង្កើតទម្លាប់ល្អក្នុងការសរសេរ
អ្នកត្រូវឲ្យកូនរបស់អ្នកមើលឃើញការសរសេររបស់អ្នកជារៀងរាល់ថ្ងៃ ដូចជាការធ្វើបញ្ជីការងារ ការសរសេរអ៊ីម៉ែល និងសំបុត្រ។ កុមារភាគច្រើនចូលចិត្តការចម្លងតាម ដូច្នោះប្រសិនបើអ្នកចូលចិត្តការសរសេរ នោះវាជាឱកាសឲ្យកូនរបស់អ្នករៀនចែករំលែកភាពរីករាយពីអ្នកផងដែរ។
ឲ្យកូនទិញសៀវភៅកំណត់ហេតុប្រចាំថ្ងៃមួយ
កូនក្មេងចូលចិត្តការសរសេរកំណត់ហេតុដែលវាអាចពីគំនិតអារម្មណ៍ និងសកម្មភាពពិសេសៗនៅលើទំព័រជារៀងរាល់ថ្ងៃ។ បើទោះបីជាកូនអ្នកបានសរសេរមួយប្រយោគជារៀងរាល់ថ្ងៃ ឬពីរថ្ងៃម្ដងក៏ដោយក៏អាចធ្វើឲ្យកូនអ្នកចាប់ផ្តើមមើលឃើញពីតម្លៃនៃគំនិតរបស់គេបាន។
ការបង្ហាញពីចំណាប់អារម្មណ៍ខ្លាំង
អ្នកត្រូវបង្ហាញពីការចាប់អារម្មណ៍នូវអ្វីដែលកូនរបស់អ្នកបានសរសេរ ឬគូរ បើទោះបីជាវាមានការលំបាកក្នុងការយល់ពីអត្ថន័យក៏ដោយ៕