ការចាញ់កូន គឺជារោគសញ្ញាទូទៅមួយនៃការមានផ្ទៃពោះ ដោយសារតែការផ្លាស់ប្តូរអ័រម៉ូនរបស់រាងកាយអំឡុងពេលមានផ្ទៃពោះ។ ស្ត្រីមួយចំនួនក៏អាចមានសំណាងដោយមិនមានរោគសញ្ញាចាញ់កូនដែលមិនបង្កឲ្យក្អួត ឬមានអារម្មណ៍មិនល្អក្នុងកំឡុងពេលត្រីមាសដំបូងនៃការមានផ្ទៃពោះ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការដោះស្រាយអាការៈចាញ់កូនមិនមែនជារឿងងាយស្រួលឡើយ ហើយគន្លឹះខាងក្រោមនេះគឺជាគន្លឹះមួយចំនួន ដើម្បីព្យបាលអាការៈចាញ់កូនបាន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការបង្កើនការផឹកទឹក
អ្នកត្រូវតែផឹកទឹកឲ្យបានច្រើនអំឡុងពេលមានផ្ទៃពោះ ជាពិសេសនៅពេលដែលអ្នកមានអាការះៈចាញ់កូន ប្រសិនបើអ្នកញ៉ាំអាហាររឹងៗមិនបាននោះទេ អ្នកអាចជំនួសដោយទឹកស៊ុបបាន។
ជៀសវាងការញុំអាហារដែលប្រឆាំងនឹងអ្នក
ស្ត្រីងាយនឹងស្រូបក្លិនបានយ៉ាងលឿនក្នុងអំឡុងពេលមានផ្ទៃពោះ។ ដូច្នោះអ្នកត្រូវជៀសវាងអាហារដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាចង់ក្អួត។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការបរិភោគតិចៗ តែត្រូវបរិភោគឲ្យបានញឹកញាប់
ការមិនព្យាយាមញ៉ាំអាហារក្នុងអំឡុងពេលមានផ្ទៃពោះមិនមែនជាគំនិតដ៏ល្អនោះទេព្រោះថានៅពេលដែលអ្នកមិនមានសារធាតុចិញ្ចឹមទៅកាន់ទារកដែលនៅក្នុងផ្ទៃរបស់អ្នកទេ។ អ្នកត្រូវបរិភោគអាហារឲ្យបានញឹកញាប់ ហើយត្រូវបរិភោគអាហារដែលមាននូវសារធាតុចិញ្ចឹមគ្រប់គ្រាន់។
ការព្យាយាមញ៉ាំខ្ញី
ក្លិននៃខ្ញីស្រស់អាចជួយបន្ថយការឈឺក្រពះបានដោយអ្នកគ្រាន់តែព្យាយាមញ៉ាំខ្ញី ដើម្បីជួយដោះស្រាយអាការះៈចាញ់កូន។
ការថែរក្សាខ្លួនអ្នកផ្ទាល់
ចូរថែរក្សាខ្លួនអ្នក និងទារកនៅក្នុងផ្ទៃអ្នកដោយការសម្រាកឲ្យបានគ្រប់គ្រាន់ និងចៀសវាងស្ថានភាពតានតឹង ព្រោះថាស្ថានភាពរាងកាយ និងអារម្មណ៍វិជ្ជមានអាចជួយក្នុងការទប់ស្កាត់អាការះចាញ់កូន៕