គេងផ្ងារ
ការគេងផ្អៀងនាំឲ្យមានស្នាមជ្រួញលើថ្ពាល់ និងចង្ការ។ ដូច្នេះ ដើម្បីកាត់បន្ថយស្នាមជ្រួញ អ្នកគួរតែគេងផ្ងារ។
បរិភោគត្រីដូចជាត្រីសាលម៉ុន
ត្រីសាលម៉ុន (រួមទាំត្រីនៅក្នុងទឹកត្រជាក់ផ្សេងទៀត) គឺជាប្រភពដ៏អស្ចារ្យនៃប្រូតេអ៊ីនមួយសម្រាប់ស្បែក។ វាក៏ជាប្រភពដ៏ល្អនៃអាស៊ីដខ្លាញ់អូមេហ្គាបី។ ក្រុមអ្នកជំនាញបាននិយាយថា អាស៊ីតខ្លាញ់ដ៏សំខាន់នេះជួយចិញ្ចឹមស្បែក និងមានសារៈសំខាន់ក្នុងការជួយកាត់បន្ថយស្នាមជ្រួញ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
កុំលាងមុខច្រើនដងពេក
ទឹកទាញយកនូវជាតិសំណើម និងប្រេងធម្មជាតិដែលការពារការប្រឆាំងនឹងស្នាមជ្រួញពីស្បែករបស់អ្នក។ ការលាងសម្អាតមុខញឹកញាប់ពេកហាក់បីដូចជាលាងសម្អាតរបស់ដែលការពារស្បែកផងដែរ។ លើកលែងតែសាប៊ូរបស់អ្នកមានជាតិសំណើម ឬ អ្នកប្រើជែល ឬក្រែមសម្រាប់លាងសម្អាតមុខជំនួសវិញ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប្រើប្រាស់វីតាមីន C
ការសិក្សាមួយចំនួនបានរកឃើញថាក្រែមដែលមានវីតាមីន C អាចបង្កើនការផលិតកូឡាជែនដែលអាចការពារប្រឆាំងនឹងការខូចខាតពីកាំរស្មី UVA និង UVB និងជួយកាត់បន្ថយចំណុចខ្មៅ និងការក្រហម។ អ្នកត្រូវប្រើផលិតផលស្បែកមួយដែលមាន វីតាមីន C ត្រឹមត្រូវ ។
អនុវត្តការថែទាំស្បែកឲ្យបានល្អ
ប្រសិនបើអ្នកពិតជាចង់រក្សាស្បែករបស់អ្នកអោយនៅក្មេង ចាប់ផ្តើមជាមួយនឹងរឿងសំខាន់ៗមួយចំនួន ៖
• ជៀសវាងការត្រូវព្រះអាទិត្យ
• លាបឡេការពារកំដៅថ្ងៃ
• ពាក់សម្លៀកបំពាក់ការពារពន្លឺព្រះអាទិត្យ
• កុំជក់បារី
• ប្រើផលិតផលដែលមានជាតិសំណើម៕