កម្រិតខ្ពស់នៃសារធាតុដែលបង្កឱ្យមានជំងឺមហារីកត្រូវបានបង្កើតឡើងនៅពេល “សាច់ក្រហមត្រូវបានចម្អិននៅសីតុណ្ហភាពខ្ពស់” ដូចជាសាច់អាំង សាច់ដុត និងចៀន ជាពិសេសនៅពេលដែលវាខ្លោច។
នៅក្នុងរបាយការណ៍នេះ អង្គការសុខភាពពិភពលោកមិនបានមើលទៅលើត្រីនោះទេ ប៉ុន្តែការស្រាវជ្រាវផ្សេងទៀតបានបង្ហាញថា សូម្បីតែត្រីពណ៌សដែលចម្អិននៅសីតុណ្ហភាពខ្ពស់ក៏អាចទាក់ទងទៅនឹងហានិភ័យនៃជំងឺមហារីកផងដែរ ជាពិសេសនៅពេលវាត្រូវបានចម្អិនយូរពេក។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
មានវិធីងាយៗទំនើបមួយចំនួនដើម្បីទប់ស្កាត់ការបង្កើតសារធាតុបង្កមហារីក ៖
- ចូរកាត់សាច់ទៅជាចំណែកតូចៗ ដើម្បីកាត់បន្ថយពេលវេលាចម្អិនអាហារ
- ប្រើប្រាស់គ្រឿងផ្សំ បន្លែ និងគ្រឿងទេសដែលមានជាតិប្រឆាំងអុកស៊ីតកម្ម
- ពេលអាំង ចូរចៀសវាងកុំឱ្យជាតិខ្លាញ់ធ្លាក់ចុះ ដែលវានឹងបង្កើតជាផ្សែងដែលមានផ្ទុកសារជាតិបង្កមហារីកចូលក្នុងសាច់វិញ
- កាត់សាច់មានខ្លាញ់លើសចេញ
- ចម្អិនសាច់ដោយស្រោប ឬគ្របក្នុងសំណប៉ាហាំង ព្រោះវាក៏អាចជួយបានបន្ថែមទៀតផងដែរ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
អាហារការពារមហារីកអាចជួយបាន
យើងមិនអាចលុបបំបាត់ហានិភ័យជំងឺមហារីកបានទាំងស្រុងនោះទេ ប៉ុន្តែយើងដឹងថា អាហារមួយចំនួនអាចការពារប្រឆាំងនឹងវា។ ប្រសិនបើអ្នកនឹងបរិភោគសាច់ក្រហម ចូរញ៉ាំក្នុងកម្រិតមធ្យម ហើយអ្នកគួរញ៉ាំបន្លែ និងផ្លែឈើបន្ថែម ដើម្បីអាចការពារជំងឺមហារីកបានដូចជា ប៉េងប៉ោះ ប្រូខូលី ផ្កាខាត់ណា និងស្ពៃក្តោប។
តើអ្នកដឹងទេថា គម្រូនៃការញ៉ាំអាហារមិនល្អមិនត្រឹមតែគ្រោះថ្នាក់ចំពោះមហារីកប៉ុណ្ណោះទេ ប៉ុន្តែស្ទើរតែរាល់ជំងឺរ៉ាំរ៉ៃ គឺជាជាតិសាច់ដែលរួមផ្សំជាមួយអាហារកែច្នៃ អាហារមានជាតិគីមី ការដាក់ជាតិស្ករលើសកម្រិត និងកង្វះបន្លែ៕