មិនមានវិធីច្បាស់ក្នុងការការពារជំងឺនេះនៅក្នុងជីវិតរបស់អ្នកនោះទេ។ នោះក៏ព្រោះតែពេលនេះ មិនមានវិធីពិនិត្យល្អសម្រាប់ជំងឺនេះទេ ហើយរោគសញ្ញាដំបូងដូចជាងាយស្រួលយល់ច្រលំនឹងជំងឺផ្សេងៗទៀត។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ប៉ុន្តែនេះមិនមែនមានន័យថា អ្នកមិនមានការគ្រប់គ្រងអ្វីទាំងអស់នោះទេ។ ខណៈពេលដែលអ្នកមិនអាចផ្លាស់ប្តូរកត្តាហានិភ័យធំពីរយ៉ាងចំពោះជំងឺមហារីកក្រពេញអូវែ គឺស្ត្រី និងអាយុចាស់ (អាយុជាមធ្យមសម្រាប់ការធ្វើរោគវិនិច្ឆ័យជំងឺមហារីកក្រពេញអូវែ គឺ ៦២ ឆ្នាំ) – មានកត្តាហានិភ័យជាច្រើនទៀតដែលអ្នកអាចប៉ះពាល់។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
រក្សាទម្ងន់ដែលមានសុខភាពល្អ
ប្រសិនបើអ្នកមានហានិភ័យនៃជំងឺមហារីកក្រពេញអូវែ សូមកុំភ័យ។ វាមិនមែនមានន័យថា អ្នកនឹងត្រូវប្រឈមនឹងជំងឺមហារីកក្រពេញអូវែនោះទេ។ ប៉ុន្តែអ្នកសមនឹងអាចបន្ថយហានិភ័យនោះ។ ភាពធាត់ គឺជាកត្តាហានិភ័យនៃជំងឺមហារីកក្រពេញអូវែជាពិសេសប្រសិនបើអ្នកធាត់ខ្លាំងនៅពេលពេញវ័យ។ អ្នកដែលធាត់ពេកក៏ងាយនឹងស្លាប់ដោយសារជំងឺមហារីកក្រពេញអូវែដែរ។
បរិភោគរបបអាហារមានជាតិខ្លាញ់ទាប
ការរក្សារាងឱ្យនៅសមសួនអាចជួយទប់ស្កាត់ជំងឺមហារីកក្រពេញអូវែ ហើយវិធីល្អបំផុតដែលត្រូវធ្វើនោះ គឺតាមរយៈរបបអាហារមានសុខភាពល្អ និងការហាត់ប្រាណ។
ជាទូទៅ វាជាគំនិតល្អក្នុងការញ៉ាំបន្លែរួមជាមួយផ្លែឈើ និងអាហាររុក្ខជាតិផ្សេងទៀត។ របបអាហារមានជាតិខ្លាញ់ទាប អាចមានអត្ថប្រយោជន៍ក្នុងការកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញអូវែ។
បំបៅកូនដោយទឹកដោះម្តាយ
ការមានផ្ទៃពោះ និងការបំបៅកូនដោយទឹកដោះម្តាយត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះហានិភ័យនៃជំងឺមហារីកក្រពេញអូវែ៕