ការរក្សាទម្ងន់ឱ្យមានសុខភាពល្អ និងការជ្រើសរើសរបៀបរស់នៅបែបឆ្លាតវៃផ្សេងទៀត ដូចជាការដាក់កម្រិតការញ៉ាំសាច់កែច្នៃ និងគ្រឿងស្រវឹងអាចកាត់បន្ថយហានិភ័យជំងឺមហារីករហូតដល់ ៤០% នេះបើយោងតាមរបាយការណ៍ថ្មីរបស់មូលនិធិស្រាវជ្រាវជំងឺមហារីកមិនរកប្រាក់ចំណេញពិភពលោក (WCRF)។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
WCRF ធ្វើបច្ចុប្បន្នភាពអនុសាសន៍របស់ខ្លួនសម្រាប់ការការពារជំងឺមហារីកម្តងរៀងរាល់ ១០ ឆ្នាំម្តង។ គោលការណ៍ណែនាំថ្មីដែលនឹងត្រូវបង្ហាញនៅឯសភាអ៊ឺរ៉ុបស្តីពីភាពធាត់ជ្រុលនៅទីក្រុង Vienna ផ្អែកលើការពិនិត្យទិន្នន័យពីមនុស្ស ៥១ លាននាក់ ដែលក្នុងនោះមានករណីមហារីក ៣,៥ លាននាក់។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការរកឃើញពីការពិនិត្យចុងក្រោយនេះភាគច្រើនស្របទៅនឹងការវិភាគពីមុនដែលបានធ្វើក្នុងឆ្នាំ ១៩៩៧ និង ២០០៧។ ប៉ុន្តែគោលការណ៍ណែនាំថ្មីផ្តល់នូវរូបភាពច្បាស់បំផុត និងទាន់សម័យបំផុតដែលកត្តានៃរបៀបរស់នៅជះឥទ្ធិពលដល់ការអភិវឌ្ឍជំងឺមហារីក។ ពួកគេក៏បានផ្តល់នូវវិធីជាក់ស្តែងចំនួន ១០ ដែលមនុស្សអាចកាត់បន្ថយហានិភ័យផ្ទាល់ខ្លួនរបស់ពួកគេ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
បណ្ឌិត Bandera មានប្រសាសន៍ថា “នេះគឺជាការបញ្ជាក់ពីអ្វីដែលយើងបានដឹងហើយ។ ហើយវាសំខាន់ ពីព្រោះវាពាក់ព័ន្ធនឹងវិធីសាស្រ្តហ្មត់ចត់នេះដោយពិនិត្យមើលរាល់ភស្តុតាងដែលអាចមាន និងទិន្នន័យដែលមានគុណភាពល្អបំផុតដែលយើងមាន”។
ប្រហែលមួយនាក់ក្នុងចំណោមអ្នកស្លាប់ ៦ នាក់ក្នុងមួយឆ្នាំៗ នៅទូទាំងពិភពលោកបច្ចុប្បន្ន គឺដោយសារជំងឺមហារីក ហើយចំនួននេះត្រូវបានគេរំពឹងថានឹងកើនឡើង ៥៨% នៅឆ្នាំ ២០៣៥ ដោយសារប្រទេសជាច្រើនប្រកាន់យករបៀបរស់នៅបែបលោកខាងលិច។
ដើម្បីកាត់បន្ថយហានិភ័យផ្ទាល់ខ្លួនរបស់អ្នកទៅនឹងជំងឺមហារីក WCRF សូមណែនាំនូវជំហ៊ានទាំង ១០ ខាងក្រោម ៖
- រក្សាទម្ងន់ដែលមានសុខភាពល្អ
- ដើរច្រើន ហើយអង្គុយតិច
- បរិភោគធញ្ញជាតិ បន្លែ ផ្លែឈើ និងសណ្តែកឱ្យបានច្រើន
- ជៀសវាងអាហារដែលមានកាឡូរីខ្ពស់
- កំណត់ការប្រើប្រាស់សាច់ក្រហម និងសាច់កែច្នៃ
- កំណត់ការប្រើប្រាស់ភេសជ្ជៈដែលមានជាតិស្ករ
- កុំផឹកស្រា
- កុំពឹងផ្អែកលើថ្នាំបំប៉ន ដើម្បីការពារប្រឆាំងនឹងជំងឺមហារីក
- បំបៅកូនរបស់អ្នករយៈពេលប្រាំមួយខែ
- បន្តអនុវត្តតាមការណែនាំរបស់ភ្នាក់ងារនេះ បន្ទាប់ពីធ្វើរោគវិនិច្ឆ័យជំងឺមហារីក៕