ដំណើរវិស្សមកាល ឬការធ្វើដំណើរទៅប្រទេសកំពុងអភិវឌ្ឍអាចបណ្តាលឱ្យកើតមានករណីរាគរូស ប្រសិនបើអ្នកមិនប្រុងប្រយ័ត្ន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
វិទ្យាស្ថានជាតិទឹកនោមផ្អែម និងជំងឺរំលាយអាហារ និងជំងឺតម្រងនោមសហរដ្ឋអាមេរិកបានផ្តល់ដំបូន្មានដូចខាងក្រោមនេះ អំពីអ្វីដែលអ្នកគួរជៀសវាងក្នុងពេលធ្វើដំណើរទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ញ៉ាំទឹកស្អាតជានិច្ច
- ប្រើប្រាស់ទឹកស្អាត ដើម្បីរៀបចំអាហារ ឬភេសជ្ជៈ ឬដុសធ្មេញរបស់អ្នក
- ផឹកទឹកផ្លែឈើ ឬផលិតផលទឹកដោះគោ ដែលប្រាកដថាបានសម្លាប់មីក្រុបដែលបង្កគ្រោះថ្នាក់ វីរុស បាក់តេរី និងប៉ារ៉ាស៊ីត
- កុំញ៉ាំអាហារផ្តេសផ្តាសដែលអ្នកមើលទៅមិនស្អាត
- កុំញ៉ាំសាច់ត្រី សាច់សុទ្ធ ឬគ្រឿងសមុទ្រដែលឆៅ ឬចម្អិនមិនបានឆ្អិនល្អ
- កុំបរិភោគបន្លែឆៅ៕