ការពាក់ស្បែកជើងកែងអាចបណ្ដាលឱ្យជើងជួបប្រទះអាការៈឈឺចាប់បានយ៉ាងងាយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើបែបណាទៅនៅពេលបញ្ហានេះកើតឡើង? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តធម្មជាតិបំបាត់អាការៈឈឺចាប់ដោយសារពាក់ស្បែកជើងកែង ៖
១. ទឹកក្ដៅឧណ្ហៗ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែត្រាំជើងក្នុងធុងទឹកក្ដៅឧណ្ហៗសម្រាប់រយៈពេល ១០ នាទី ឬរហូតទឹកប្រែជាត្រជាក់ជាការស្រេច។ អ្នកអាចបន្ថែមប្រេងជីអង្កាមប៉ុន្មានដំណក់ចូលក្នុងទឹកក្ដៅឧណ្ហៗមុននឹងត្រាំជើងក៏បាន។ វិធីនេះជួយបំបាត់ទាំងការឈឺចាប់និងក្លិនមិនល្អ។
២. ម្សៅ Baking Soda
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ Baking Soda ១ ពែងក្នុងទឹកក្ដៅឧណ្ហៗមួយធុង។ ហើយដូចនឹងប្រេងជីអង្កាមដែរ ម្សៅ Baking soda ជួយបំបាត់អាការៈឈឺចាប់និងក្លិនមិនល្អនៃជើង។
៣. ទឹកត្រជាក់
ប្រសិនបើជើងរបស់អ្នកហាក់ដូចជាហើម ចូរត្រាំជើងក្នុងទឹកត្រជាក់ជំនួសទឹកក្ដៅឧណ្ហៗ។ វិធីនេះជួយបំបាត់ការហើម និងឈឺចាប់បានយ៉ាងឆាប់រហ័ស។
៤. កញ្ចប់ទឹកកក
ប្រសិនបើអ្នកមិនចង់ត្រាំជើងក្នុងទឹកត្រជាក់ទេនោះ អ្នកអាចប្រើប្រាស់កញ្ចប់ទឹកកកមកស្អំជើងជំនួសវិញ។ នៅពេលស្អំចូរដាក់ជើងឱ្យខ្ពស់ជាងកម្រិតនៃបេះដូងដើម្បីបន្ថយអាការៈហើមបានកាន់តែប្រសើរ។
៥. ប្រេងដូង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាប្រេងដូងលើជើងនិងកជើងសម្រាប់រយៈពេលប៉ុន្មាននាទីជាការស្រេច។ កុំភ្លេចពាក់ស្រោមជើងនៅពេលម៉ាស្សារួចមុនចូលគេង៕