ការឈឺកញ្ចឹងក គឺជាការត្អូញត្អែររបស់អ្នកជំងឺដែលកើតមានជាញឹកញាប់បំផុត។ សាច់ដុំកញ្ចឹងកអាចត្រូវបានគ្រេចដោយសារឥរិយាបថមិនល្អមួយចំនួន ឬជាជំងឺរលាកសន្លាក់ដែលពាក់ព័ន្ធនឹងការចាស់ផងដែរ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ករណីដ៏កម្រដែលការឈឺកញ្ចឹងកអាចជារោគសញ្ញានៃបញ្ហាដ៏ធ្ងន់ធ្ងរជាច្រើនទៀត។ ចូរស្វែងរកការថែទាំផ្នែកវេជ្ជសាស្រ្ត ប្រសិនបើការឈឺកញ្ចឹងករបស់អ្នកត្រូវបានអមដោយការស្ពឹក ឬការបាត់បង់ភាពខ្លាំងនៃដៃ ឬប្រអប់ដៃ ឬប្រសិនបើអ្នកកំពុងមានការឈឺចាប់ដែលមានការចាក់ទៅស្មា ឬចុះទៅដៃ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
វិធានការព្យាបាលដែលអ្នកអាចសាកល្បងនៅផ្ទះដោយខ្លួនឯង ដើម្បីបំបាត់ការឈឺចាប់អាចរួមមាន៖
• ប្រើថ្នាំបំបាត់ការឈឺចាប់
• ស្អំរបស់ដែលក្តៅឧណ្ហៗ និងត្រជាក់
• ម៉ាស្សាថ្នមៗលើកន្លែងដែលមានបញ្ហា
• លាបថ្នាំរឹត
• សម្រាកឲ្យបានច្រើន
• ហាត់ប្រាណករបស់អ្នកតាមគ្រូពេទ្យណែនាំ៕