មាននារីមួយចំនួន បុរសមិនសូវចូលចិត្តនៅជាមួយឡើយ ដោយពួកគេមិនស្វាគមន៍តែម្តង។ ហេតុអ្វីបានជាបែបនេះទៅ?
1. មាននារីមួយចំនួននៅពេលដែលបានអង្គុយ មិនព្រមឈរឡើយ ហើយនៅពេលដែលបានគេង មិនអង្គុយឡើយ។ មានពេលខ្លះ គេតែងតែឈរផ្អែកនៅគ្រប់កន្លែង ដោយឈរមិនត្រង់ ដើរមិនត្រង់ ឬអង្គុយមិនត្រង់។ នៅពេលដែលអ្នកមានទម្លាប់អាក្រក់បែបនេះ អ្នកនឹងអាចបាត់បង់រាងដ៏ស្អាតរបស់អ្នក ដោយធ្វើឲ្យបុរសមិនពេញចិត្តនោះទេ។
2. ប្រសិនជាអ្នកចង់ទទួលបានការស្វាគមន៍ពីមនុស្សប្រុស អ្នកមិនគួរផាត់មុខក្រាស់ពេកនោះទេ ព្រោះនៅពេលដែលលើមុខពោរពេញទៅដោយម្សៅដ៏ក្រាស់ វាអាចធ្វើឲ្យសម្រស់អ្នកធ្លាក់ចុះបាន។ ដូចនេះ អ្នគគួរតែផាត់បែបធម្មជាតិបានហើយ ទើបអាចទាក់ទាញបុរសបាន។
3. មនុស្សប្រុស មិនចូលចិត្តនារីដែលមិនចេះតែងខ្លួនឡើយ។ ការតែងខ្លួននៅទីនេះ សំដៅដល់ការតុបតែងសម្លៀកបំពាក់។ បើអ្នកតែងតែស្លៀកពាក់ដោយខោមិនខោ អាវមិនអាវ នោះអ្នកនឹងអាចត្រូវបានបុរសមើលរំលង។ ដូចនេះ អ្នកគួរតែស្លៀកពាក់ឲ្យបានសមរម្យ ទើបអាចឲ្យបុរសមើលឃើញពន្លឺលើខ្លួនអ្នក។
4. អ្នកមិនគួរសើចលឺៗនៅចំពោះមុខមនុស្សប្រុសឡើយ ព្រោះវាអាចបំផ្លាញអ្នកបាន ដោយបុរសទាំងនោះអាចនឹងគិតថា អ្នកមិនមែនជានារីសុភាពរាបសា។ ដូចនេះ ប្រសិនជាអ្នកចង់ទទួលបានការទាក់ទាញ អ្នកគួរតែកែចោលទម្លាប់ទាំងឡាយខាងលើ ដើម្បីទទួលបានការស្វាគមន៍ពីបុរសទាំងនោះ៕