មូលនិធិ Nemours និយាយថា ស្ត្រេស គឺជាមុខងារនៃការទាមទាររបស់មនុស្ស និងសមត្ថភាពក្នុងការបំពេញតាមតម្រូវការរបស់ពួកគេ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ស្ត្រេស ប៉ះពាល់ដល់អ្នកដែលមានអារម្មណ៍ធុញថប់ រួមទាំងកុមារផង។ មូលនិធិ Nemours និយាយថា សញ្ញារបស់កុមារដែលតប់ប្រមល់ រួមមាន ៖
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ការផ្លាស់ប្តូរអារម្មណ៍
- ការសម្តែងចេញខ្លាំង
- ការផ្លាស់ប្តូរលំនាំគេង
- ឬការនោមដាក់លើគ្រែពេលយប់។
សញ្ញាបន្ថែមអាចមានដូចជា ៖
- ឈឺពោះ
- ឈឺក្បាល
- ពិបាកប្រមូលអារម្មណ៍
- គ្មានអារម្មណ៍ក្នុងខ្លួន។
មូលនិធិ Nemours ណែនាំអំពីវិធីជួយកូនៗក្នុងការគ្រប់គ្រងស្ត្រេសពេលកុមារភាពរបស់ពួកគេ ៖
- ត្រូវប្រាកដថា កុមារគេងបានគ្រប់គ្រាន់ និងញ៉ាំរបបអាហារដែលមានជីវជាតិ
- កំណត់ពេលវេលារាល់ថ្ងៃ ដើម្បីនិយាយជាមួយកូនអ្នក
- កុំបង្ខំកុមារឱ្យនិយាយអំពីអ្វីដែលគួរឱ្យធុញទ្រាន់
- គិតទុកជាមុន និងរៀបចំកុមារសម្រាប់ស្ថានភាពស្ត្រេស
- ប្រើចរិត គឺសៀវភៅដែលកូនអ្នកចូលចិត្ត ដើម្បីកំណត់ពីស្ថានភាពស្ត្រេស និងរៀនពីចរិតលក្ខណៈនោះ៕