វិទ្យាស្ថានសុខភាពសហរដ្ឋអាមេរិក (U.S. National Institutes of Health) និយាយថា ការមានទស្សនវិស័យវិជ្ជមានអាចជម្រុញដល់សុខុមាលភាពរាងកាយរបស់អ្នក។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការសិក្សាស្រាវជ្រាវបានបង្ហាញពីការផ្សារភ្ជាប់គ្នារវាងស្ថានភាពផ្លូវចិត្ត និងសម្ពាធឈាមទាប កាត់បន្ថយហានិភ័យនៃជំងឺបេះដូង ទម្ងន់ដែលមានសុខភាពល្អ កម្រិតជាតិស្ករក្នុងឈាមប្រសើរជាងមុន និងអាយុវែង។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ខាងក្រោមនេះ គឺជាការផ្តល់យោបល់របស់វិទ្យាស្ថានសុខភាពសហរដ្ឋអាមេរិក (U.S. National Institutes of Health) សម្រាប់ការអភិវឌ្ឍផ្នត់គំនិតវិជ្ជមានបន្ថែមទៀត ៖
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ផ្តោតលើអំពើល្អរបស់អ្នក ហើយផ្តល់កិត្តិយសដល់ខ្លួនអ្នក ចំពោះអ្វីដែលអ្នកធ្វើសំរាប់អ្នកដទៃ។
- អភ័យទោសឱ្យខ្លួនឯងចំពោះកំហុស។ ព្យាយាមរៀនពីកំហុសជំនួសឱ្យការរស់នៅលើវា។
- ចំណាយពេលច្រើនជាមួយមនុស្សវិជ្ជមាន និងមនុស្សមានសុខភាពល្អ។
- ស្វែងយល់ពីជំនឿរបស់អ្នក អំពីអត្ថន័យ និងគោលបំណងនៃជីវិត។
- អភិវឌ្ឍទម្លាប់រាងកាយឱ្យមានសុខភាពល្អ ដូចជាការញ៉ាំអាហារដែលមានសុខភាពល្អ ការហាត់ប្រាណទៀងទាត់ និងការគេងឱ្យបានស្កប់ស្កល់៕