បណ្ឌិត្យសភាពេទ្យកុមារអាមេរិច (American Academy of Pediatrics) បាននិយាយថា ស្ត្រីមួយចំនួនមានប្រតិកម្មចំពោះបទពិសោធន៍នៃការមានផ្ទៃពោះ និងការសម្រាលកូនដោយភាពទុក្ខព្រួយ ការភ័យខ្លាច ការថប់បារម្ភ និងការពន្យារពេល។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បណ្ឌិត្យសភាពេទ្យកុមារអាមេរិច (American Academy of Pediatrics) បានលើកឡើងអំពីកត្តាហានិភ័យទាំងនេះ ដែលអាចនឹងធ្វើឱ្យអ្នកកើតទៅជាជំងឺធ្លាក់ទឹកចិត្ត អំឡុងពេល និងក្រោយពេលមានផ្ទៃពោះ ៖
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ការផ្លាស់ប្តូរអ័រម៉ូន
- កំពុងមានជំងឺធ្លាក់ទឹកចិត្តផ្ទាល់ខ្លួន ឬប្រវត្តិគ្រួសារកើតជំងឺនេះ
- មានអារម្មណ៍ថា ខ្វះការគាំទ្រពីក្រុមគ្រួសារ និងមិត្តភក្តិ
- បញ្ហាជាមួយនឹងការមានផ្ទៃពោះ ឬការបង្កកំណើតពីមុន
- ការព្រួយបារម្ភផ្ទាល់ខ្លួន
- ការព្រួយបារម្ភអំពីថវិការក្នុងការចិញ្ចឹមកូន និងក្រុមគ្រួសារ
- មានបទពិសោធន៍ក្នុងជីវិតតានតឹងញឹកញាប់ពេក
- ការមានផ្ទៃពោះនៅវ័យក្មេងពេក
- ការប្រើប្រាស់គ្រឿងញៀន ឬគ្រឿងស្រវឹងលើសកំណត់
- អំពើហឹង្សាក្នុងគ្រួសារ
- ជំងឺរ៉ាំរ៉ៃ៕