បណ្ឌិត្យសភាគ្រូពេទ្យគ្រួសារអាមេរិច (American Academy of Family Physicians) និយាយថា នៅពេលអ្នកបានជាសះស្បើយពីការវះកាត់ វាជាការសំខាន់ណាស់ក្នុងការថែរក្សាការកន្លែងវះកាត់របស់អ្នក ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ ឬមានស្លាកស្នាមហួសកម្រិត។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
បណ្ឌិត្យសភាគ្រូពេទ្យគ្រួសារអាមេរិច (American Academy of Family Physicians) ជំរុញឱ្យអ្នកហៅទូរស័ព្ទទៅគ្រូពេទ្យ ប្រសិនបើមុខរបួសរបស់អ្នករបើក ឡើងក្រហម ហូរឈាម ឬខ្ទុះច្រើនពេក។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
គ្រូពេទ្យគួរតែផ្តល់ការណែនាំជាក់លាក់ដល់អ្នក ក្រោយពេលវះកាត់រួចដូចជា ៖
- ពេលណាត្រូវយកបង់រុំចេញ។ ដោយអាស្រ័យលើទីតាំង និងការវះកាត់ដែលស្មុគស្មាញ ហើយគ្រូពេទ្យនឹងណែនាំឱ្យដោះបង់រុំក្នុងសប្តាហ៍ដំបូងនៃការវះកាត់។
- ទុកឱ្យស្នាមវះស្ងួត ជាពិសេសរយៈពេល ២៤ ម៉ោងដំបូង។
- កំណត់ចលនានៅជិតកន្លែងវះកាត់ ដើម្បីធ្វើឱ្យការជាសះស្បើយឆាប់រហ័ស។
- ចៀសវាងសកម្មភាពដែលអាចទាញ ឬប៉ះពាល់ផ្នែកវះកាត់។
- លាងសម្អាតដៃរបស់អ្នកជានិច្ច មុនពេលលាងសម្អាត ឬប៉ះពាល់កន្លែងអ្នកវះកាត់។
- ញ៉ាំអាហារមានសុខភាពល្អ និងសម្រាកឱ្យបានច្រើន៕