បណ្ឌិត្យសភារោគសើរស្បែកអាមេរិច (American Academy of Dermatology) បាននិយាយថា ការផ្លាស់ប្តូរក្រចករបស់អ្នកប្រហែលជាមិនមែនជាមូលហេតុនៃការព្រួយបារម្ភនោះទេ ប៉ុន្តែការផ្លាស់ប្តូរមួយចំនួន អ្នកគួរតែត្រូវបានយកចិត្តទុកដាក់ជាពិសេស។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បណ្ឌិត្យសភារោគសើរស្បែកអាមេរិច (American Academy of Dermatology) ណែនាំឱ្យអ្នកទៅជួបគ្រូពេទ្យជំនាញខាងសើរស្បែក ប្រសិនបើអ្នកសង្កេតឃើញនៅសញ្ញាដំបូងៗដូចជា ៖
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- មានស្នាមអុជខ្មៅ។ នេះអាចជាសញ្ញានៃជំងឺមហារីកស្បែក។
- ក្រចកងើបឡើង។ នេះអាចជាសញ្ញាមួយនៃការឆ្លងមេរោគផ្សិត ជំងឺស្បែករបកក្រហម ការរងរបួសពីការធ្វើក្រចក ឬការកើតរោគនានាពីការសម្អាតក្រោមក្រចករបស់អ្នក។
- ក្រហម និងហើមជុំវិញក្រចក។ អ្នកប្រហែលជាមានការឆ្លងមេរោគ។
- ពណ៌ខ្មៅបៃតងខ្ចី។ អ្នកប្រហែលជាមានការឆ្លងមេរោគហើយ។
- មានរណ្តៅ។ ទាំងនេះអាចបណ្តាលមកពីជំងឺស្បែករបកក្រហម និងជំងឺរលាកស្បែក។
- ក្រចកពណ៌លឿង។ ទាំងនេះអាចជាសញ្ញានៃជំងឺសួតឬជំងឺរលាកសន្លាក់រ៉ាំរ៉ៃ។
- ចង្អូរជ្រៅ ឬចន្លោះប្រហោង។ ទាំងនេះអាចបណ្តាលមកពីការព្យាបាលដោយប្រើគីមី ការរងរបួស ឬស្ត្រេសខ្លាំងពេក។
- ក្រចកកោង។ ទាំងនេះអាចជាតំណពូជ ឬជាសញ្ញានៃជំងឺសួត បេះដូង ថ្លើម ឬក្រពះ៕