ទោះបីជាអ្នកចៀសវាងកាហ្វេអ៊ីន ហើយអ្នកឈប់មើល Facebook ឬ Instagram មួយម៉ោងមុនពេលចូលគេងក៏ដោយ ក៏វាអាចមានពេលណាមួយដែលអ្នកមិនអាចគេងលក់បាន។
វេជ្ជបណ្ឌិត Rubin Naiman អ្នកជំនាញផ្នែកគេង និងសុបិន្ត និងជាសាស្ត្រាចារ្យជំនួយផ្នែកវេជ្ជសាស្ត្រនៅមជ្ឈមណ្ឌល Arizona មានប្រសាសន៍ថា “ដើម្បីឆ្លើយតបបញ្ហានេះ ដំបូងយើងត្រូវពិចារណាឡើងវិញនូវអ្វីដែលធ្វើឱ្យយើង “មិនអាចគេងលក់” បាន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
វេជ្ជបណ្ឌិត Rubin Naiman បន្តថា វាជារឿងធម្មតាទេដែលអ្នកគេងនៅលើគ្រែរយៈពេល ១០ ឬ ២០ នាទី មុនពេលអ្នកគេងលក់។ ហើយការគេងលក់ជាប្រចាំក្នុងពេលមួយ ឬពីរនាទីក៏មិនមែនជាសញ្ញានៃការគេងលក់ស្រួលនោះដែរ។ តាមពិត វាអាចជារោគសញ្ញានៃភាពងងុយគេងហួសប្រមាណ និងជាជំងឺនៃការគេងផងដែរ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ដោយមានទស្សនវិស័យនោះក្នុងគំនិត យើងបានសួរអ្នកជំនាញផ្នែកការគេងដោយខ្លួនគាត់ផ្ទាល់ថាតើគាត់នឹងធ្វើអ្វីនៅពេលអ្នកមិនអាចគេងលក់?
កុំឆ្កួត កុំតូចចិត្ត កុំតឹងតែងពេក
នៅពេលដែលខ្ញុំមានបញ្ហាក្នុងការគេង វាច្រើនតែដោយសារខ្ញុំមានគំនិតអ្វីមួយអំពីការងារ ឬកូនៗរបស់ខ្ញុំ។ អ្វីដែលសំខាន់បំផុតនោះ គឺខ្ញុំជៀសវាងការតូចចិត្ត ឬខកចិត្តពេលគេងមិនលក់ – ជាធម្មតា អ្វីដែលនៅក្នុងចិត្តខ្ញុំ គឺសំខាន់។ នេះជាប្រសាសន៍របស់ Jennifer L. Martin បណ្ឌិត សាស្ត្រាចារ្យរងផ្នែកឱសថនៅ UCLA។
បង្វែរអារម្មណ៍អ្នកដោយគំនិតបន្ធូរអារម្មណ៍
ខ្ញុំកម្រមានបញ្ហាក្នុងការគេងលក់ណាស់។ ទោះយ៉ាងណាក៏ដោយ ក្នុងពេលណាមួយនោះ ប្រសិនបើខ្ញុំមានអ្វីមួយនៅក្នុងគំនិត ខ្ញុំនឹងមិនអាចគេងលក់នោះទេ ព្រោះចិត្តគំនិតរបស់ខ្ញុំ គឺធ្វើការហួសកម្រិតហើយ។ នៅពេលដែលខ្ញុំដឹងរឿងនេះ ខ្ញុំនឹងចាប់ផ្តើមគិតលើអ្វីដែលរីករាយ រូបភាពលំហែកាយ ឬវិស្សមកាលដែលខ្ញុំចូលចិត្តចំណាយជាមួយគ្រួសាររបស់ខ្ញុំ។ នេះជាប្រសាសន៍របស់វេជ្ជបណ្ឌិត Ilene M. Rosen ប្រធានបណ្ឌិតសភាវេជ្ជសាស្ត្រនៃការគេងរបស់អាមេរិក និងជានាយកកម្មវិធីនៃសាកលវិទ្យាល័យ Pennsylvania។
ព្យាយាមធ្វើលំហាត់ដកដង្ហើម
ប្រសិនបើមានយប់ដែលខ្ញុំពិបាកគេងលក់ ខ្ញុំនឹងអនុវត្តវិធីបន្ធូរអារម្មណ៍បែបសាមញ្ញមួយ ដែលហៅថាដង្ហើម diaphragmatic ។ ការដកដង្ហើមបែបនេះអាចត្រូវបានប្រើ នៅពេលដែលខួរក្បាលដើរមួយគីឡូម៉ែត្រជាងក្នុងមួយនាទី ហើយអ្នកមានអារម្មណ៍ថារំខាន ហើយគេងមិនលក់។
ខ្ញុំដកដង្ហើមចូលយឺតៗ និងជ្រៅៗ ហើយចាប់រាប់ពីលេខ ១, ២, ៣, ៤ ហើយបន្ទាប់មកដកដង្ហើមចេញយឺតៗ រាប់ចំនួន ៥, ៦, ៧, ៨។ ជាមួយនឹងការអនុវត្តនេះ វាអាចជួយបន្ធូរអារម្មណ៍អ្នក ហើយអ្នកនឹងឆាប់គេងលក់។ នេះជាប្រសាសន៍របស់លោក Mark Muehlbach បណ្ឌិត និងជានាយកនៅគ្លីនិក និងមជ្ឈមណ្ឌលគេងមិនលក់នៅគ្លីនិក Clayton Sleep Institute Clinics៕