ការកើតមានដុំសាច់នៅនឹងខួរក្បាលកុមារ អាចបណ្តាលឲ្យមានរោគសញ្ញាមួយចំនួន ដោយសារមានសម្ពាធផ្ទាល់ជុំវិញខួរក្បាល ឬដោយបណ្តាលមកពីការកើនឡើងទឹកខួរឆ្អឹងខ្នង និងមានសម្ពាធនៅក្នុងខួរក្បាល។ ដូចនេះ រោគសញ្ញាអាចវិវត្តមាន។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
រោគសញ្ញាដែលកើតមានអាចនឹងផ្សេងៗពីគ្នា អាស្រ័យទៅលើអាយុរបស់កុមារ និងទីតាំងនៃដុំសាច់ ប៉ុន្តែអាចរួមមាន ៖
- ក្អួត
- ប្រកាច់
- ស្ពឹកមុខ ខ្លួន ដៃ ឬជើង
- និយាយមិនច្បាស់
- ពិបាកឈរ ឬដើរ
- ថយចុះការទប់លំនឹង
- ឈឺក្បាល
- ចំពោះទារក ក្បាលធំលឿន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ដោយសារតែរោគសញ្ញាអាចវិវត្តមានបន្តិចម្តងៗ ហើយអាចដូចអ្នកដែលមានបញ្ហាដទៃទៀតដែរនោះ ដុំសាច់នៅក្នុងខួរក្បាលលើកុមារអាចពិបាកនឹងធ្វើរោគវិនិច្ឆ័យ។ ដូចនេះ គ្រូពេទ្យតែងតែជម្រុញឲ្យពិនិត្យមើលស្ថានភាពកូនច្បាស់លាស់ ហើយពិភាក្សាគ្នានូវរោគសញ្ញានានាដែលអ្នកបារម្ភជាមួយនឹងអ្នកជំនាញ៕