ជាសំណាងមិនល្អ មិនមានការធ្វើតេស្តជាក់លាក់ដើម្បីព្យាករណ៍ ឬធ្វើរោគវិនិច្ឆ័យអំពីជំងឺត្រៀមក្រឡាភ្លើងនោះទេ។ ប៉ុន្តែ រោគសញ្ញាសំខាន់ គឺការឡើងសម្ពាធឈាម និងមានប្រូតេអ៊ីននៅក្នុងទឹកនោម។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
រោគសញ្ញាដទៃទៀតដែលហាក់ដូចជាកើតមានឡើងជាមួយនឹងជំងឺត្រៀមក្រឡាភ្លើងរួមមានការឈឺក្បាលជាប់ ព្រឹលភ្នែក ឬឈឺក្បាលពេលត្រូវពន្លឺថ្ងៃ និងឈឺពោះ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
បញ្ហានៃការឈឺនោះអាចត្រូវបានបង្កឡើងដោយជំងឺដទៃទៀត វាក៏អាចកើតឡើងចំពោះអ្នកមានផ្ទៃពោះដែលមានសុខភាពល្អផងដែរ។ ការជួបជាមួយនឹងគ្រូពេទ្យជាទៀងទាត់អ្នកជួយឲ្យគ្រូពេទ្យវាស់ពីសម្ពាធឈាម និងកម្រិតប្រូតេអ៊ីននៅក្នុងទឹកនោម ហើយដើម្បីសុំ និងវិភាគលើតេស្តឈាមដែលរកមើលពីសញ្ញានៃជំងឺត្រៀមក្រឡាភ្លើង និងដើម្បីតាមដានការវិវត្តរបស់ទារកឲ្យបានដិតដល់ផងដែរ៕