ការរលាកទងសួត គឺជាការរលាកបំពង់ទងសួត ដែលនាំខ្យល់ចូលក្នុងសួតរបស់អ្នក។
នៅពេលដែលបំពង់ទាំងនេះឆ្លងមេរោគ វាឡើងហើម និងកើតទឹករំអិល ដែលធ្វើឱ្យពិបាកដកដង្ហើម។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
រោគសញ្ញាអាចរួមមាន ការក្អក ការឈឺបំពង់ក គ្រុនក្តៅ ហៀរសំបោរ និងពិបាកដកដង្ហើម។
បណ្ឌិត្យសភាគ្រូពេទ្យគ្រួសារអាមេរិកាំង (The American Academy of Family Physicians) ពិពណ៌នាអំពីវិធីជួយព្យាបាលជំងឺរលាកទងសួត ៖
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ញ៉ាំវត្ថុរាវឱ្យបានច្រើន ប៉ុន្តែត្រូវជៀសវាងជាតិកាហ្វេអ៊ីននិងអាល់កុល។
- សម្រាកឱ្យបានច្រើន។
- លេបថ្នាំប្រឆាំងនឹងការរលាកតាមវេជ្ជបញ្ជា ដើម្បីបន្ថយការរលាក បំបាត់ការឈឺចាប់ និងបន្ថយគ្រុនក្តៅ។
- ថ្នាំក្អកដែលគ្មានវេជ្ជបញ្ជា គឺមិនអីទេ ដរាបណាកុមារឈឺមានអាយុយ៉ាងតិច ៦ ឆ្នាំ។
- បង្កើនជាតិសំណើមនៅផ្ទះ ដូចជាដោយប្រើឧបករណ៍បំលែងសំណើមជាដើម។
- ប្រសិនបើរោគសញ្ញាមិនប្រសើរឡើង សូមទៅជួបគ្រូពេទ្យ៕