វិទ្យាស្ថានសុខភាពផ្លូវចិត្តបាននិយាយថា ការធ្វើអត្តឃាត គឺជាកង្វល់សុខភាពសាធារណៈដ៏សំខាន់មួយ ដែលគេបានអះអាងថា ជីវិតរបស់មនុស្សជាង ៤ ម៉ឺននាក់ជារៀងរាល់ឆ្នាំនៅក្នុងសហរដ្ឋអាមេរិកបានជួបបញ្ហានេះ។ វាជាបុព្វហេតុឈានមុខគេទី ១០ របស់ប្រទេសនេះ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
មានសញ្ញាព្រមានជាច្រើនដែលមនុស្សម្នាក់ប្រហែលជាកំពុងគិតអំពីការបញ្ចប់ជីវិតខ្លួនឯង។ ខាងក្រោមនេះ គឺជាតារាងសញ្ញាព្រមានអំពីការធ្វើអត្តឃាត ដែលអ្នកគួរចាប់អារម្មណ៍លើមនុស្សជុំវិញខ្លួន ៖
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- និយាយអំពីចង់ស្លាប់ ឬចង់សម្លាប់ខ្លួន
- និយាយពីអារម្មណ៍ថាទទេ គ្មានសង្ឃឹម ឬគ្មានហេតុផលក្នុងការរស់នៅ
- រៀបចំផែនការ ឬស្វែងរកមធ្យោបាយនានា ដើម្បីសម្លាប់ខ្លួនឯង ដូចជាការស្វែងរកតាមអ៊ិនធើណេត ការស្តុកទុកថ្នាំឬទិញកាំភ្លើង
- និយាយអំពីកំហុស ឬការខ្មាស់អៀន
- និយាយអំពីអារម្មណ៍ជាប់គាំង ឬមានអារម្មណ៍ថា គ្មានដំណោះស្រាយទេ
- មានអារម្មណ៍ឈឺចាប់ដែលមិនអាចទ្រាំទ្របាន (អារម្មណ៍ឬរាងកាយ)
- និយាយអំពីការធ្វើជាបន្ទុកដល់អ្នកដទៃ
- ការប្រើប្រាស់គ្រឿងស្រវឹង ឬគ្រឿងញៀនញឹកញាប់ជាងមុន
- ធ្វើសកម្មភាពដូចជាថប់បារម្ភ ឬភ័យខ្លាច
- ការដកខ្លួនចេញពីក្រុមគ្រួសារ និងមិត្តភក្តិ
- ការផ្លាស់ប្តូរទម្លាប់ញ៉ាំ ឬគេង
- បង្ហាញកំហឹង ឬនិយាយអំពីការស្វែងរកការសងសឹក
- ការប្រថុយគ្រោះថ្នាក់ដែលអាចបណ្តាលឱ្យស្លាប់ដូចជាបើកបរលឿន
- និយាយ ឬគិតអំពីសេចក្តីស្លាប់ជាញឹកញាប់
- ផ្លាស់ប្តូរភ្លាមៗពីភាពសោកសៅទៅជាស្ងប់ស្ងាត់ ឬរីករាយបំផុត
- ការលះបង់ទ្រព្យសម្បត្តិសំខាន់ៗ
- និយាយលារដល់មិត្តភក្តិ និងក្រុមគ្រួសារ៕