ការមកដល់នៃអាកាសធាតុត្រជាក់ ជាធម្មតាក៏ជាការមកដល់នៃអាលការៈឈឺបំពង់កផងដែរ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ខណៈពេលដែលការមិនស្រួលបំពង់ក ជាធម្មតាអាចត្រូវបានព្យាបាលនៅផ្ទះដោយការសម្រាក និងញ៉ាំជាតិទឹកឱ្យបានច្រើន។ ក្នុងករណីធ្ងន់ធ្ងរជាងនេះ បាក់តេរី ឬវីរុសអាចបង្កឱ្យឈឺបំពង់ក ដែលអាចត្រូវការការយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យ។
បណ្ឌិត្យសភាវេជ្ជសាស្ត្រផ្នែកវះកាត់ឆ្អឹង និងកនៅបណ្ឌិត្យសភាអាមេរិក (The American Academy of Otolaryngology Head and Neck Surgery) ណែនាំអំពីវិធីជួយការពារការឈឺបំពង់ក ៖
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- កុំជក់បារី ឬស្ថិតនៅជុំវិញមនុស្សដែលជក់បារី។ ផ្សែងថ្នាំជក់មានផ្ទុកសារធាតុគីមីពុលដែលអាចធ្វើឱ្យរលាកបំពង់ក។
- ប្រសិនបើអ្នកមានបញ្ហាអាឡែកហ្សី អ្នកក៏ងាយនឹងឈឺបំពង់កផងដែរ។ ការព្យាបាលរោគសញ្ញាអាចការពារបំពង់ករបស់អ្នកមិនឱ្យរលាក។
- ជៀសវាងការប៉ះពាល់នឹងខ្យល់ពុលបានដែលអាចផ្ទុកនូវភាគល្អិតតូចៗដែលអាចធ្វើឱ្យបំពង់ករបស់អ្នករលាក និងមានបញ្ហាកាន់តែធ្ងន់ធ្ងរ។
- ព្យាបាលករណីនៃការឆ្លងមេរោគប្រហោងឆ្អឹងច្រមុះ ឬក្រោយច្រមុះភ្លាមៗ។
- សូមធ្វើការលាងដៃរបស់អ្នកឱ្យបានញឹកញាប់ ដើម្បីជួយការពារការរីករាលដាលនៃការឆ្លងនៅក្នុងតំបន់ក្បែរៗនោះ៕