ការដែលគេងលក់ហើយស្រាប់តែគ្រឺតធ្មេញ ច្រើនតែកើតឡើងលើទារកទើបចេះដើរតេសតាស និងក្មេងទើបចូលរៀន។ យ៉ាងណាមិញអាការៈនេះនឹងស្រាកស្រាន្តទៅវិញនៅពេលពួកគេអាយុបាន ៦ឆ្នាំឡើង។
ខាងក្រោមនេះគឺជាអ្វីដែលអ្នកត្រូវដឹងអំពីការគ្រឺតធ្មេញរបស់ក្មេង៖
ការគ្រឺតធ្មេញមិនមែនបង្កឡើងដោយការសុបិន្តអាក្រក់ ឬមានការចងចាំប្រកបដោយភាពតានតឹងនោះទេ
ការលូតលាស់របស់ធ្មេញ ការបង្ករោគក្នុងត្រចៀក និងការឈឺចាប់ផ្សេងៗទៀតក៏អាចបណ្តាលឲ្យក្មេងគេងទៅគ្រឺតធ្មេញបានដែរ
ធ្មេញដុសមិនស្របគ្នាក៏អាចឲ្យឧស្សាហ៍គ្រឺតធ្មេញបានដែរ
ការថប់អារម្មណ៍ និងស្ត្រេសប្រហែលជាបង្កើនការប្រឈមនឹងការគ្រឺតធ្មេញ ប៉ុន្តែមិនមែនបង្កឡើងដោយការមានបញ្ហាលើអាកប្បកិរិយារបស់ក្មេងឡើយ
ការគ្រឺតធ្មេញច្រើនតែបាត់ទៅវិញមុនពេលធ្មេញព្រៃដុស
ចូរកុំភ្លេចនាំកូនទៅជួបពេទ្យធ្មេញផងបើសិនជាអ្នកមានការបារម្ភច្រើនអំពីសុខភាពមាត់ធ្មេញរបស់គេ៕