ការបំបៅដោះកូនមិនគ្រាន់តែជាវិធីផ្តល់ជីវជាតិដល់ទារកទេ តែវាក៏ជាមធ្យោបាយមួយដើម្បីបង្កើតជាចំណងទំនាក់ទំនងខាងផ្លូវចិត្តរវាងម្តាយ និងកូនដែរ។ នៅពេលទារកបៅដោះ គេអាចនឹងបៅតាមពីររបៀប នោះគឺបៅបានទឹកដោះ ឬបៅមិនបានទឹកដោះ។ ប៉ុន្តែនៅពេលកូនបៅដោយប្រើដបទឹកដោះគោ គេពិតជាអាចបៅបានទឹកដោះហើយ។ ប៉ុន្តែបើសិនជាកូនបៅដោះម្តាយ ទឹកដោះនឹងបន្តចេញរហូតទោះបីជាគេមិនចង់បៅបន្ត ក៏នៅតែបៅដែរ។ ទារកចូលចិត្តជញ្ជក់ណាស់ ហើយក៏មានហេតុផលជាច្រើនធ្វើឲ្យគេចង់ជញ្ជក់ដែរទោះបីជាមិនឃ្លានក៏ដោយ។ ទារកអាចនឹងបៅដើម្បីផាសុកភាព ឬនៅពេលអស់កម្លាំង ឬឈឺចាប់។ ការបំបៅដោះកូនក៏ជាមធ្យោបាយមួយផ្តល់ផាសុកភាពដល់គេដែរ។
ការបំបៅដោះកូនគឺជារបៀបដែលបញ្ជាក់ថា ធ្វើឲ្យទារកមានអារម្មណ៍ថាមានសុវត្ថិភាព ផាសុកភាព និងសេចក្តីស្រឡាញ់។ ប៉ុន្តែហេតុអ្វីបានជាទារកចេះតែយំក្រោយពីបៅដោះរួច? រឿងនេះមានន័យថា គេមិនបានបៅដោះគ្រប់គ្រាន់ ឬក៏ទឹកដោះធ្វើឲ្យគេមិនស្រួលខ្លួន? មនុស្សជាច្រើនប្រហែលជាគិតថា នេះអាចដោយសារតែអ្នកមិនមានទឹកដោះគ្រប់គ្រាន់ ឬប្រហែលជាអ្នកត្រូវការប្រើដបទឹកដោះគោបំបៅគេបន្ថែមទៀតក្រោយពីបៅដោះរួច។ បើសិនជាកូនបៅទឹកដោះគ្រប់គ្រាន់ ប៉ុន្តែនៅតែយំទៀត តើមានអ្វីខុសប្រក្រតីទៅ?
- ទារកនឿយហត់ ឬអស់កម្លាំង
- ទារកកំពុងតែស្ថិតក្នុងដំណាក់កាលមួយមានការងឿយឆ្ងល់ ដែលមានន័យថាខួរក្បាលពួកគេកំពុងតែលូតលាស់ច្រើនទៅៗដើម្បីរៀនអ្វីដែលថ្មី
- មានភាពតានតឹងក្នុងអារម្មណ៍
- ធ្មេញគេកំពុងតែលូតលាស់ ឬដុះ ដែលជាហេតុនាំឲ្យគេយំក្រោយបៅរួច
- ដោយសារតែគេលឺសម្លេងអ្វីមួយចម្លែក ឬគួរឲ្យខ្លាច ឬអាចដោយសារមានអ្វីមួយបន្លប់ភាពរីករាយរបស់គេក្រោយពីបៅរួច
- ទារកចង់ភឺ ជាពិសេសនៅពេលគេអាយុបាន ៤ ទៅ៦ខែ
- លំហូរទឹកដោះដែលគេបៅពីដោះម្តាយមិនបានត្រឹមត្រូវ យឺតពេក ឬលឿនពេក
- ទារកមិនចង់បៅ ឬឈប់បន្តបៅទៀត
- ទារកចង់បៅតែដោះម្ខាង
- មានបញ្ហាដុះច្រាំងក្នុងមាត់
- តឹងច្រមុះ
- អណ្តាតមានបញ្ហា
- អាឡែហ្ស៊ីនឹងទឹកដោះ ឬអ្វីមួយនៅលើស្បែកម្តាយ
- បៅច្រើនពេក។
ខណៈពេលដែលមានហេតុផលជាច្រើនដែលធ្វើឲ្យទារកយំក្រោយពីបៅរួចនោះ ចូរចាំថា បញ្ហាទាំងនោះមិនមែនកើតឡើងរហូតនោះទេ។ ចូរលួងគេ និងធ្វើឲ្យគេមានអារម្មណ៍ល្អឡើងវិញតាមលទ្ធភាពដែលអាចធ្វើទៅបាន។ រឿងនេះអាចនឹងស៊ីពេលខ្លះដែរពី ២០នាទី ទៅមួយម៉ោង ឬពីរបីម៉ោង ប៉ុន្តែអ្នកក៏កុំភ្លេចឲ្យគេបៅដោះបន្ថែមដែរ៕