ស្បែក និយាយចំពោះមនុស្សស្រីពិតជាសំខាន់ណាស់ ព្រោះវាអាចកំណត់សម្រស់របស់នារីបាន ។ នៅពេលដែលស្បែកស្រអាប់ វានឹងអាចបំផ្លាញសម្រស់របស់មនុស្សស្រីម្នាក់នោះយ៉ាងងាយ។ ដូចនេះ ប្រសិនជាអ្នកចង់រក្សាសម្រស់អ្នកឲ្យបានគង់វង្ស អ្នកអាចប្រើប្រទាលកន្ទុយក្រពើនេះបាន។ វាជារបស់ដែលមានតម្លៃថោក ថែមទាំងអាចជួយធ្វើឲ្យអ្នកស្អាតទៀតផង។ តើមានអ្វីខ្លះទៅ ?
ក្នុងប្រទាលកន្ទុយក្រពើនេះ មានសារធាតុចិញ្ចឹម និងវីតាមីន ដែលល្អចំពោះស្បែកជាខ្លាំង។ វាអាចជួយធ្វើឲ្យស្បែកម៉ត់ និងស ។ ម្យ៉ាងទៀត វាក៏អាចជួយធ្វើឲ្យសក់អ្នកទន់ និងរលោងទៀតផង ។ ជាពិសេស វាក៏អាចជួយកំចាត់អង្គែរផងដែរ។ ក្រៅពីជួយរក្សាសម្រស់ វាក៏អាចជួយសម្លាប់មេរោគផ្សេងៗបាន ។ វាក៏អាចជួយធ្វើឲ្យក្រពះអ្នកមានសុខភាពល្អ ដំណើរការល្អផងដែរ៕