ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារមួយចំនួនដែលអាចជួយការពារស្បែកអ្នកឲ្យស្អាត។ តើមានអ្វីខ្លះទៅ?
១. ប្រសិនជាមុខអ្នកតែងតែឡើងមុន អ្នកអាចពិសារទឹកដោះគោជូរបាន នោះស្បែកអ្នកនឹងប្រែជាស្អាតជាមិនខាន។
២.បើមុខអ្នកមានរន្ធញើសធំ អ្នកអាចពឹងផ្អែកទៅលើត្រសក់បាន។ វានឹងអាចជួយផ្ចិតរន្ធញើសអ្នកបាន។
៣. ប្រសិនជាស្បែកអ្នកស្ងួត អ្នកអាចញ៉ាំគីវីបាន វានឹងជួយធ្វើឲ្យស្បែកអ្នកមានសំណើម។
៤.ប៉េងប៉ោះ នឹងជួយធ្វើឲ្យស្នាមអ៊ុចខ្មៅ អ្នកប្រែពណ៌បាន។ វានឹងមើលមិនសូវឃើញទេក្រោយពេលដែលអ្នកបរិភោគប៉េងប៉ោះនេះរួច។
៥. ការ៉ុត នឹងធ្វើឲ្យភ្នែកអ្នកមានភាពទាក់ទាញយ៉ាងខ្លាំង៕