ប្រសិនជាអ្នកមានទង្វើទាំងឡាយខាងក្រោមនេះ អ្នកគួរតែចៀសឲ្យផុត មិនគួរប្រព្រឹត្តឡើយ។ វាជាទង្វើដែលអាចប៉ះពាល់ដល់សម្រស់អ្នកជាខ្លាំង ដោយធ្វើឲ្យមុខអ្នកពោរពេញដោយស្នាមអ៊ុចខ្មៅ។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលអ្នកមិនការពារកម្តៅថ្ងៃ នោះវានឹងធ្វើឲ្យអ្នកកើតមានស្នាមអ៊ុចខ្មៅជាមិនខាន។
- ការចូលចិត្តផាត់មុខក្រាស់ៗ ក៏នាំឲ្យអ្នកកើតស្នាមអ៊ុចខ្មៅដែរ។
- នៅពេលដែលអ្នកមានទម្លាប់សម្អាតមុខមិនស្អាត យូរទៅស្មាមអ៊ុចខ្មៅទាំងនោះនឹងកើតឯងលើមុខអ្នក។
- ការប្រើកុំព្យូទ័រយូរ ក៏ជាមូលហេតុមួយក្នុងចំណោមមូលហេតុខាងលើផងដែរ។
- ចំណុចចុងក្រោយ គឺការមិនចូលចិត្តហាត់ប្រាណ។ វាមិនត្រឹមតែអាចបំផ្លាញសម្រស់អ្នកទេ ថែមទាំងអាចបំផ្លាយសុខភាពអ្នកទៀតផង៕