ស្នាមសង្វារក្រោយពេលសម្រាលកូនរួច គឺជាសុបិនអាក្រក់បំផុតរបស់មនុស្សស្រី រហូតអ្នកខ្លះ បាក់ទឹកចិត្ត ហើយអាចប៉ះពាល់ជីវិតលើគ្រែរបស់ពួកគេទៀតផង ពីព្រោះ តែពួកគេមួយចំនួន មិនពេញចិត្ត និងគ្មានទំនុកចិត្តលើខ្លួន។
ស្នាមសង្វារ គឺជាខ្សែឆ្នូតៗ រដិបរដុប ឬផុសឡើងជាពណ៌ផ្កាឈូក ស ឬខ្មៅ ដោយសារតែការឡើង ឬស្រកគីឡូលឿនខ្លាំងពេក ជាពិសេស អ្នកកំពុងមានផ្ទៃពោះ ឬទើបសម្រាលកូនរួច។ ស្នាមសង្វារ អាចកើតឡើងលើគ្រប់កន្លែង ប៉ុន្តែ វាឧស្សាហ៍កើតនៅលើដោះ ត្រគាក ក្បាលពោះ និងភ្លៅ។ ទោះបីជាយ៉ាងនេះក្តី វាមិនមានផលប៉ះពាល់ ចំពោះសុខភាពទូទៅរបស់អ្នកឡើយ។
ផលិផលមួយចំនួនអាចជួយអ្នកបាន ប៉ុន្តែ សូមមានការប្រុងប្រយ័ត្ន ពីព្រោះ វាអាចប៉ះពាល់ដល់សុខភាពរបស់អ្នក។
តើអ្នកចង់ការពារ និងបំបាត់វា តាមវិធីធម្មជាតិដែរឬទេ?
ដំណោះស្រាយ គឺការប្រើប្រេងដូង ប៉ុន្តែ អ្នកត្រូវប្រាកដថា អ្នកមិនមានប្រតិកម្ម ឬអាលែកស៊ីទៅនឹងប្រេងដូង។
វិធីប្រើប្រាស់
លាបប្រេងដូងធម្មជាតិ ទៅលើកន្លែងដែលមានបញ្ហាផ្ទាល់តែម្តង ដោយអ្នកអាចកម្តៅប្រេងដូង ចំនួនមួយស្លាបព្រាឲ្យក្តៅបន្តិច រួចយកមកម៉ាស្សាថ្នមៗ នៅលើកន្លែងដែលមានស្នាមសង្វារ។ អ្នកអាចធ្វើបែបនេះ ពីរដងក្នុងមួយថ្ងៃ រហូតបានលទ្ធផល៕