នៅក្នុងផ្លែត្របែក សំបូរទៅដោយសារធាតុដែលមានប្រយោជន៍ចំពោះសុខភាពអ្នក។ ដូចនេះ តើវាអាចជួយសុខភាពអ្នកផ្នែកណាខ្លះទៅ?
- នៅក្នុងផ្លែត្របែក មានវីតាមីនសេដល់ទៅ៤ដងនៃផ្លែក្រូច។ ដូចនេះ អ្នកអាចញ៉ាំផ្លែត្របែកនេះមួយថ្ងៃចំនួនមួយផ្លែបាន នោះវានឹងជួយទប់ស្កាត់មិនឲ្យអ្នកកើតជំងឺផ្តាសាយឡើយ។ ជាពិសេស វានឹងជួយការពារស្បែកអ្នកឲ្យកាន់តែក្មេងទៅៗទៀតផង។
- នៅពេលដែលអ្នកបរិភោគច្រើន វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ ហើយពុំសូវមានភាពស្មុគស្មាញឡើយ។
- ជាពិសេស វានឹងជួយធ្វើឲ្យឈាមក្នុងខួរក្បាលអ្នកដើរបានស្រួល។
- ម្យ៉ាងទៀត នៅក្នុងនោះសំបូរទៅដោយវីតាមីនអាច្រើន។ ក្រោយពេលដែលអ្នកញ៉ាំរួច វានឹងជួយការពារភ្នែករបស់អ្នកឲ្យមានសុខភាពល្អ។
- ក្រៅពីនេះ វានឹងធ្វើឲ្យប្រពន្ធ័រំលាយអាហាររបស់អ្នកដំណើរការល្អ។ វាក៏អាចជួយទប់សម្ពាធឈាមអ្នកមិនឲ្យឡើងខ្ពស់ផងដែរ៕