តើអ្នកមានឆ្ងល់ទេថាតើគួរចំណាយពេលវេលាជាមួយទារកអាយុទើបតែ ២ខែដូចម្តេចទៅ? ឥឡូវនេះអ្នកសម្រាលកូនរួចហើយ ហើយក៏ត្រូវតែចំណាយពេលវេលានៅជាមួយទារកឲ្យបានច្រើនផងដែរ។ ពិតណាស់ មានរឿងជាច្រើនដែលអ្នកអាចធ្វើបានក្រៅពីការប្តូរខោទឹកនោមកូន និងបំបៅកូន។ តើរឿងផ្សេងទៀតនោះមានអ្វីខ្លះទៅ?
និយាយជាមួយកូន
តើអ្នកធ្លាប់ឆ្ងល់ទេថា គួរនិយាយអ្វីជាមួយទារកអាយុទើបតែពីរខែទៅ? វាអាចជារឿងមួយខុសគ្នាខ្លាំង។ ចូរនិយាយជាមួយគេតាមរយៈការប្រើទឹកមុខឲ្យបានច្រើន។ ពេលនោះទារកនឹងចាប់ផ្តើមបង្កើតជាសម្លេងដើម្បីឆ្លើយតបនឹងអ្វីដែលអ្នកនិយាយ។ នៅពេលអ្នកនិយាយកាន់តែច្រើនគេនឹងបង្កើតជំនាញនៃការនិយាយកាន់តែលឿន។ នៅពេលអ្នកលើករបស់លេងពីកន្លែងមួយទៅកន្លែងមួយ ភ្នែកទារកនឹងវិលរកតាម។ រឿងនេះប្រហែលជាជំរុញដល់ភាពមើលឃើញរបស់គេបានផងដែរ។
អានអក្សរ ឬច្រៀងឲ្យគេស្តាប់
អ្នកប្រហែលជាមិនមែនអ្នកចម្រៀងដ៏ពិរោះទេ ប៉ុន្តែសម្លេងអ្នកគឺគ្រប់គ្រាន់នឹងផ្តល់ឲ្យទារកស្តាប់យ៉ាងអស្ចារ្យហើយ។ សម្លេងអ្នកមានថាមពលធ្វើឲ្យទារករំងាប់អារម្មណ៍បាន។ ចូរកុំភ្លេចអានសៀវភៅឲ្យគេស្តាប់ផង។ ចូរដាក់កូននៅលើភ្លៅ ហើយបង្ហាញរូបភាពក្នុងសៀវភៅឲ្យគេមើល។ ការដែលអានសៀវភៅឲ្យគេស្តាប់ និងមើលឃើញរួបភាពបែបនេះនឹងជួយបង្កើនភាពឆ្លាតវ៉ៃរបស់គេកាន់តែល្អ។ ក្រៅពីជម្រុញដល់សមត្ថភាពនៃការស្តាប់ កូនក៏អាចរៀនចេះនូវភាសាថ្មីមួយសម្រាប់គេផងដែរ។
នាំកូនទៅលេងខាងក្រៅផ្ទះ
ចូរចំណាយពេលដើរលេងជាមួយកូនតូចៗរបស់អ្នកផងទៅ ព្រោះវានឹងធ្វើឲ្យគេមើលឃើញមនុស្សថ្មីៗ។ ចូរឲ្យគេងទៅចូលរួមក្នុងសង្គមដែលមានមនុស្សអាយុប៉ុនៗគ្នាលេងជាមួយគ្នាទៅ។ យ៉ាងណាមិញ ចូរប្រាកដថា កន្លែងដែលអ្នកទៅនោះមានអនាម័យល្អសម្រាប់ទារកអាយុពីរខែ។ តាមរយៈការមានទំនាក់ទំនងជាមួយអ្នកដៃទ និងស្តាប់លឺសម្លេងថ្មីៗ ចូរឲ្យកូនអាចប្រឈមមុខនឹងស្ថានភាពពិបាកៗផងទៅ។ ដូច្នេះ ពេលក្រោយ នៅពេលអ្នកមើលឃើញអ្វីៗដែលថ្មី គេងនឹងលែងយំទៀតហើយ តែបែរជាញញឹមដាក់វិញ។
ឲ្យគេងលេងនៅលើកម្រាលដី
ទារកទើបតែអាយុពីរខែ អ្នកទំនងជាដឹងថាគួរការពារគេឲ្យបានល្អយ៉ាងម៉េចហើយ។ ប៉ុន្តែបើសិនជាអ្នកចង់ឃើញកូនចេញវា ក្រឡាប់ និងដើរ ចូរឲ្យគេលេងនៅលើកម្រាលដីក្នុងផ្ទៃទៅ។ ការធ្វើបែបនេះនឹងផ្តល់កន្លែងគ្រប់គ្រាន់សម្រាប់គេរៀនសូត្រសកម្មភាពទាំងនេះ។ ចូរលើកទឹកចិត្តគេឲ្យធ្វើវាទៅ៕