ជំងឺរើមគឺជាការបង្ករោគដោយវីរុសមួយប្រភេទដែលវាបង្កជាកន្ទួលរមាស់ដ៏ឈឺចាប់។ ។ ថ្វីបើជំងឺនេះអាចកើតឡើងគ្រប់កន្លែងនៃរាងកាយក៏ដោយ តែភាគច្រើនគឺឃើញជាពងបែកនៅលើដងខ្លួនតែម្តង។
ជំងឺរើមតាមពិតទៅបង្កឡើងដោយវីរុសឈ្មោះថា Varicella-zoster ដែលដូចគ្នានឹងវីរុសបង្កជំងឺអ៊ុតស្វាយដែរ។ ដូច្នេះអាចនិយាយថា នៅពេលដែលមនុស្សយើងកើតជំងឺអ៊ុតស្វាយកាលពីក្មេងរួចហើយ វានឹងកើតឡើងវិញម្តងទៀជាជំងឺរើមនេះតែម្តង។ នេះដោយសារតែក្រោយពីអ្នកជាពីជំងឺអ៊ុតស្វាយ វីរុសនេះនៅតែរស់នៅដដែល គ្រាន់តែគ្មានសកម្មភាព ហើយវារស់នៅក្នុងជាលិកាសរសៃប្រសាទក្បែរខួរឆ្អឹងខ្នង និងខួរក្បាល។ រយៈពេលច្រើនឆ្នាំងក្រោយ វីរុសនេះអាចនឹងមានសកម្មភាពឡើងវិញ ដោយបង្កជាជំងឺរើម។ នៅពេលវាកើតឡើងជាលើកដំបូង លក្ខណៈកន្ទួលរបស់វាគឺជារវង្វង់។ ជំងឺរើមមិនមែនជាជំងឺដែលគ្រោះថ្នាក់ដល់អាយុជីវិតទេ។ ប៉ុន្តែវាជាជំងឺដែលធ្វើឲ្យឈឺចាប់ខ្លាំង៕