នៅពេលការឈឺសន្លាក់ ឬរលាកសន្លាក់កើតឡើងលើសន្លាក់ត្រគាក ការឈឺចាប់ និងគាំងសន្លាក់អាចធ្វើឲ្យអ្នកពិបាកធ្វើការងារប្រចាំថ្ងៃណាស់។ ខាងក្រោមនេះ ខ្ញុំសូមណែនាំនូវវិធីសាស្រ្តខ្លះៗដែលអាចជួយអ្នកសម្រួលការឈឺចាប់ទាំងនេះបាន៖
- ស្វែងរកការព្យាបាលឲ្យទាន់ពេលវេលាដើម្បីជួយបង្ការការខូចខាតបន្ថែម និងពិការភាព
- ឲ្យសន្លាក់ត្រគាកសម្រាកឲ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបាន
- អនុវត្តទម្លាប់ព្យាបាលដោយចលនាជាទៀងទាត់។ ចូរជ្រើសរើសយកការហាត់ប្រាណណាដែលផ្តល់ភាពងាយស្រួលដល់សន្លាក់ត្រគាកដូចជា ការហែលទឹកជាដើម
- ចូរប្រើថ្នាំប្រភេទ Nonsteroidal Anti-inflammatory Drugs (NSAIDs) ដើម្បីគ្រប់គ្រងការឈឺចាប់
- ចូរគេងឲ្យបានច្រើនជារៀងរាល់យប់៕