ខួរក្បាលរបស់មនុស្សមានមុខងារច្រើននិងស្មុគស្មាញណាស់ ហើយវាធ្វើការក៏ខុសគ្នាផងដែរទៅតាមភេទនីមួយៗ។ ថ្វីបើយើងនៅតែមិនអាចរកឃើញនូវមុខងារពេញលេញរបស់ខួរក្បាលក៏ដោយ តែយើងបានរកឃើញនូវភាពខុសគ្នាគួរឲ្យកត់សម្គាល់ជាច្រើនចំពោះការលូតលាស់ខួរក្បាលរបស់ទារកប្រុស និងស្រី។
ក្នុងរយៈពេលបីខែដំបូងក្រោយកើត ខួរក្បាលរបស់ទារកប្រុសមានការលូតលាស់លឿនជាងទារកស្រី។ ខួរក្បាលផ្នែកធំ (Cerebellum) មាននាទីលើការធ្វើចលនា និងការលូតលាស់សម្របស្រួលលឿនជាងក្មេងស្រី ៨ភាគរយ។ ការលូតលាស់នៅក្នុងខួរក្បាលមួយនេះក៏ដើម្បីរីកធំធាត់ខាងផ្នែកធ្វើចលនាចំពោះក្មេងប្រុសលឿនដែរ ប៉ុន្តែផ្នែកចងចាំដូចជាមិនលឿននោះទេ។
ភាពខុសគ្នាលើការលូតលាស់ខួរក្បាលប្រហែលជានាំមកជូនដោយការកើនឡើងចំនួនអ័រម៉ូនតេស្តូស្តេរ៉ូន ដែលជាអ័រម៉ូនបញ្ជាក់លក្ខណៈផ្លូវភេទមនុស្សប្រុសក្នុងសប្តាហ៍ទី៦ ទៅ២៤ក្នុងពេលដែលមិនទាន់កើតម្លេះ។
យ៉ាងណាមិញសម្រាប់ទារកភេទស្រីវិញមានការលូតលាស់ខួរក្បាលលឿនជាងក្មេងប្រុសបន្តិច។ នៅពេលនិយាយដល់អាយុនៃការលូតលាស់ខួរក្បាលវិញ សរីរាង្គកណ្តាលនៃប្រព័ន្ធសរសសៃប្រសាទអាចបញ្ជូនព័ត៌មានបានល្អជាង និងលឿនជាង។ រឿងនេះកើតឡើងនៅពេលក្មេងស្រីអាយុប្រហែល ១០ឆ្នាំ ខណៈពេលដែលក្មេងប្រុសអាយុពី ១៥ ទៅ២០ឆ្នាំ។ ហេតុដូច្នេះហើយទើបគេនិយាយថា មនុស្សស្រីមានការធំធាត់លឿនជាងមនុស្សប្រុស។
ម្យ៉ាងវិញទៀតក្មេងប្រុសមានការចងចាំទិសដៅល្អជាង ខណៈពេលដែលក្មេងស្រីអាចធ្វើរឿងជាច្រើនក្នុងពេលតែមួយបានល្អជាង ប៉ុន្តែវានៅតែមិនអាចកាត់សេចក្តីថាក្មេងប្រុស ឬស្រីធ្វើការបានល្អជាង ឬឆ្លាតជាងនៅឡើយទេ។ ភាពខុសគ្នាចំពោះសមត្ថភាពនៃភាពឆ្លាតវ៉ៃកើតឡើងដោយសារតែភេទខុសគ្នា ដែលវាអាចជំរុញលទ្ធផសនេះក៏ដោយសារតែអ័រម៉ូនភេទខុសៗគ្នាដែរ៕