តាមការសិក្សាថ្មីៗនេះបានឲ្យដឹងថា ឪពុកម្តាយច្រើនតែចូលចិត្តផ្តល់នូវទូរស័ព្ទឆ្លាតវ៉ៃរបស់ខ្លួនឲ្យកូនៗលេងច្រើន ដោយសារតែពួកគេមិនសូវមានពេលវេលាច្រើនដើម្បីលេងជាមួយកូន។ ប៉ុន្តែការដែលធ្វើបែបនេះច្រើន វាអាចនឹងផ្តល់ផលប៉ះពាល់ដល់ពួកគេច្រើនណាស់។ ជាក់ស្តែកគឺធ្វើឲ្យគេងាយនឹងឈឺសាច់ដុំនៅម្តុំកញ្ចឹក និងខ្នងតែម្តង។
ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនដែលអ្នកគួរតែចងចាំដើម្បីអាចជួយពួកគេកុំឲ្យជួបបញ្ហាឈឺចាប់ទៀតនៅពេលឧស្សាហ៍លេងទូរស័ព្ទឆ្លាតវ៉ៃ។
ឲ្យពួកគេលេងក្នុងជំហរមួយដែលត្រឹមត្រូវ
ការប្រើប្រាស់ទូរស័ព្ទឆ្លាតវ៉ៃច្រើនពេកអាចបណ្តាលឲ្យមានជំហររាងកាយមិនល្អ ដែលជាហេតុនាំឲ្យកើតមានជាប់ដល់ធំ និងបង្កជាការឈឺចាប់នៅខ្នងរ៉ាំរ៉ៃបាន។ ដូច្នេះចូរជួយពួកគេអង្គុយឲ្យត្រង់ ហើយពឺងខ្នងក្នុងពេលលេងទូរស័ព្ទ។
កាត់បន្ថយការប្រើប្រាស់
បើសិនជាអ្នកមិនអាចចៀសវាងការឲ្យកូនលេងទូរស័ព្ទទេ ចូរដាក់ដែនកំណត់មួយឲ្យពួកគេទៅ។ ចូរសុំឲ្យកូនផ្អាកលេងជារៀងរាល់ ៣០នាទីម្តង ដោយជំនួសនូវការដើរលេងអ្វីផ្សេង និងសម្រួលដល់ការរក្សាជំហរពួកគេផង៕
សម្រាកឲ្យគ្រប់គ្រាន់
បើសិនជាកូនអ្នករអ៊ូអំពីការឈឺចាប់ដោយសារតែប្រើទូរស័ព្ទច្រើនពេក ចូរលើកទឹកចិត្តគេឲ្យសម្រាកច្រើនទៅ។ បើសិនជាវាមិនមែនជាអាការៈរ៉ាំរ៉ៃទេ ការឈឺចាប់ភាគច្រើននឹងបាត់ទៅវិញដោយខ្លួនឯងហើយ ៕