ជំងឺពោះវៀនលូនចូលពងស្វាសកើតឡើងនៅពេលដែល ជាលិការរបស់ពោះវៀនតូចអាចជ្រាតចូលទៅក្នុងថង់ពងស្វាសបានដោយសារតែជញ្ជាំងពោះមានភាពខ្សោយ។ ហេតុដូច្នេះហើយទើបធ្វើឲ្យមានថ្នក់ក្នុងពងស្វាសឈឺចាប់ខ្លាំង ជាពិសេសនៅពេលក្អក អោន ឬលើករបស់ធ្ងន់ៗ។
ជំងឺនេះមិនគ្រោះថ្នាក់នោះទេ ប៉ុន្តែវាក៏មិនបាត់វិញដោយខ្លួនឯងដែរ ព្រមទាំងអាចមានផលវិបាកចំពោះអាយុជីវិតថែមទៀត។ នៅពេលគ្រូពេទ្យរកឃើញរឿងនេះ គាត់តែងតែណែនាំឲ្យធ្វើការវះកាត់ក្នុងករណីដែលវាមានការឈឺចាប់ខ្លាំង ឬរីកធំ។
យ៉ាងណាមិញ ជំងឺពោះវៀនលូនចូលក្នុងថង់ពងស្វាសមួយចំនួនគឺមិនមានមូលហេតុនោះទេ ប៉ុន្តែក៏អាចបណ្តាលមកពីរឿងមួយចំនួនដែរដូចជា៖
១-សម្ពាធក្នុងពោះកាន់តែខ្លាំងទៅៗ
២-ជញ្ជាំងពោះខាងមុខខ្សោយ
៣-ទាំងពីរចំណុចខាងលើរួមចូលគ្នា
៤-ប្រឹងបន្ទោបង់ ឬនោមពេក
៥-ធ្វើសកម្មភាពអ្វីមួយខ្លាំងក្លាពេក
៦-ក្អក ឬកណ្តាសរ៉ាំរ៉ៃ៕