• ការខក់នេះកើតឡើងនៅពេលមានរបស់អ្វីមួយស្ទះផ្លូវដង្ហើម
• វាអាចជាការស្ទះអុកស៊ីសែនទៅចិញ្ចឹមខួរក្បាល
• ចំពោះមនុស្សធំ ការខក់កើតឡើងដោយសារអាហារ
• ចំពោះក្មេង វាអាក៏អាចកើតឡើងក្នុងការលេបរបស់អ្វីមួយដែរ
• ការខក់អាចជារឿងមួយគ្រោះថ្នាក់ដល់ជីវិតបានបើសិនជាគ្មានការជួយសង្គ្រោះបឋមទេ
មូលហេតុ
• លេបអាហារដែលមានទំហំធំៗ
• ការលេបអាហារដែលមិនបានទំពារម៉ត់ល្អ
• ញ៉ាំអាហារលឿនពេក
• ការញ៉ាំ និងការនិយាយ
• ការញ៉ាំគ្រឿងស្រវឹងមុនពេលញ៉ាំអាហារ
• ពាក់ធ្មេញ
• មិនយកចិត្តទុកដាក់ចំពោះកូនតូចៗ
• ការដើរ ឬលេងនៅពេលមានអាហារក្នុងមាត់
រោគសញ្ញា
• យកដៃច្របាច់កខ្លួនឯង
• ពិបាកដកដង្ហើម
• មានសម្លេងពេលកំពុងដកដង្ហើម
• មិនអាចក្អកបាន
• ស្បែក ក្រចក និងបបូរមាត់ប្រែទៅជាស្វាយ
• សន្លប់
ការព្យាបាល
• ប្រើវិធី Heimlich Maneuver និង CPR -2 Techniques
• បើសិនជាមនុស្សម្នាក់មិនអាចនិយាយបានទេ ចូរធ្វើវិធី Heimlich Maneuver
• វិធីនេះ គឺជាការសង្កត់បង្ខំឱ្យសន្ទះខណ្ឌ័ទ្រូង និងពោះ រុញទៅសួតវិញ
• បង្កើតជាការក្អកសប្បនិមិត្ត
ការធ្វើ Heimlich Maneuver លើមនុស្សកំពុងតែឈរ
• ចូរឈរនៅពីក្រោយអ្នកជំងឺ
• ប្រអប់ដៃទាំងពីក្តាប់ចូលគ្នា
• ដាក់កណ្តាប់ដៃទាំងនោះនៅពីក្រោមឆ្អឹងជំនី ប៉ុន្តែត្រូវឱ្យមេដៃទៅមុន
• ប្រើកម្លាំងប្រអប់ដៃមួយទៀតទប់កណ្តាប់ដៃមួយដែលប៉ះក្រោមឆ្អឹងជំនី
• ដៃដែលនៅសល់ធ្វើម៉េចមិនឱ្យប៉ះឆ្អឹងជំនីឡើយ
• ចូរប្រើកម្លាំងរុញកណ្តាប់ដៃចូលក្នុង និងឡើងលើចំនួនបួនដង
• ចូរធ្វើបែបនេះរហូតដល់អ្នកជំងឺខ្ជាក់របស់ដែលឆ្លាក់នោះចេញរួច៕