តើអ្នកមានដឹងទេថា សារធាតុចម្រាញចេញពីផ្លែទៀបបារាំងអាចការពារមិនឲ្យកោសិកាមហារីកចំនួន ១២ប្រភេទខុសៗគ្នា កើតមានដែរទេ?
តាមការសិក្សាបានឲ្យដឹងថា ផ្លែឈើមួយនេះមានលក្ខណៈ និងគុណសម្បត្តិជាច្រើននៅពេលប្រើប្រាស់វាដើម្បីប្រឆាំងនឹងជំងឺមហារីកមាត់ស្បូន ពោះវៀនធំ ក្រពេញប្រូស្តាត សួត កូនកណ្តុរ ក្រពេញអូវ៉ែ សុដន់ ថ្លើម និងលំពែង។
តាមការសិក្សាក្នុងមន្ទីរពិសោធន៍ក៏បានអះអាងដែរថា ផ្លែទៀបបារាំង មានប្រសិទ្ធភាពសម្លាប់កោសិកាមហារីកពោះវៀនធំខ្លាងជាងថ្នាំ Adriamycin ដែលប្រើសម្រាប់ព្យាបាលជំងឺមហារីក រហូតដល់ ១០០០០ដងឯណោះ។
ការសិក្សាផ្សេងមួយទៀតបានរកឃើញថា សារធាតុដែលចម្រាញចេញពីផ្លែទៀបបារាំងអាចបន្ថយល្បឿននៃការលូតលាស់កោសិកាមហារីកសុដន់បានបាន។
មានការសិក្សាច្រើនទៀតដែលនិយាយអំពីផ្លែទៀបបារាំងនេះ ព្រមទាំងឥទ្ធិពលរបស់វាក្នុងការប្រឆាំងនឹងជំងឺមហារីកជាច្រើនប្រភេទខុសៗគ្នា។ នេះដោយសារតែវាផ្ទុកទៅដោយភ្នាក់ងារប្រឆាំងនឹងជំងឺមហារីកដ៏ខ្លាំងក្លាជាច្រើនដែលមានឈ្មោះថា Acetogenins ដែលជាសារធាតុដើរតួនាទីដ៏សំខាន់ក្នុងការវាយប្រហារលើមហារីក៕