ស្រ្តេសអាចធ្វើឲ្យអ្នកគេងមិនលក់នៅពេលយប់បាន ទោះបីជាអ្នកមានអារម្មណ៍ថាអស់កម្លាំងហើយក៏ដោយ។ ខាងក្រោមនេះគឺជាការណែនាំមួយចំនួនទាក់ទងនឹងការបំបាត់ស្រ្តេសមុនពេលគេង៖
- អនុវត្តការហាត់យូហ្គា តាំងសមាធិ ឬដកដង្ហើមជ្រៅៗមុនពេលគេង ដើម្បីជួយអ្នកមានអារម្មណ៍ធូរស្រាលឡើងវិញ
- ចៀសវាងការមើលទូរទស្សន៍ ឬកុំព្យូទ័រ មុនពេលគេង ព្រោះឧបករណ៍ទាំងនេះអាចភ្ញោចខួរក្បាល រហូតដល់ពិបាកគេងលក់ដែរ
- ចូរងូតទឹកមុនពេលគេង
- អ្នកអាចហាត់ប្រាណនៅជើងដូចជាអង្គុយចោងហោងហើយងើបវិញដើម្បីជំរុញដល់របត់ឈាមរត់ទៅជើង
- អ្នកអាចរាប់សត្វចៀម ឬដកដង្ហើមជ្រៅៗមុនពេលគេង។ ឬស្រមៃថាខ្លួនឯងគេងលក់ហើយ
- អ្នកគួរមានទម្លាប់ហាត់ប្រាណនៅពេលព្រឹក
- បើសិនជាមានអ្វីមួយដែលអ្នកបារម្ភ ចូរគិតវាតែពេលថ្ងៃទៅបានហើយ៕