បើសិនជាអ្នកគឺជាម្តាយគេ នោះអ្នកនដឹងថាដំណាក់កាលនៃការដុះធ្មេញមានការលំបាកប៉ុណ្ណាហើយ វាគឺជាការឈឺចាប់ ខឹង និងយំច្រើនម៉ោងម្តងហើយម្តងទៀត។ ពិតណាស់ ការម៉ាស្សាធ្មេញ និងអញ្ជាញធ្មេញអាចជួយបំបាត់ការឈឺចាប់មួយចំនួនបាន។ យ៉ាងណាមិញ ការឈឺចាប់គ្រាន់តែជាផ្នែកមួយនៃការដុះធ្មេញប៉ុណ្ណោះ តែក៏មានរឿងជាច្រើនទៀតកើតឡើងខណៈពេលកំពុងតែដុះធ្មេញនេះដែរដូចជា៖
មិនឃ្លានអាហារ
ការឈឺចាប់នៅអញ្ចាញធ្មេញអាចធ្វើឲ្យទារកពិបាកញ៉ាំអាហារ ទោះបីនោះគឺជាបរបរដែលគេចូលចិត្តខ្លាំងក៏ដោយ។ ដូច្នេះយកល្អគួរតែផ្លាស់ប្តូរវិធីសាស្ត្របញ្ចុកអាហារឲ្យគេ ដោយដំបូងឡើយសម្រាក ២០នាទី និងបន្ទាប់មក ១០នាទី ចាំបញ្ចុកម្តងទៀត។
គេងភ្ញាក់ៗ
គ្រូពេទ្យអាចនឹងប្រាប់អ្នកថា ក្រោយពីកូនអាយុបាន ៦ខែ គេត្រូវការគេងជាទៀងទាត់។ យ៉ាងណាមិញ ខណៈពេលដែលធ្មេញរបស់ទារកកំពុងតែដុះ ការគេងរបស់គេអាចនឹងឧស្សាហ៍ភ្ញាក់បន្តិចហើយ ដោយសារតែឈឺក្នុងអញ្ចាញធ្មេញ។
រាករូស
រឿងនេះដូចជាគ្មានអ្វីទាក់ទងគ្នាដោយផ្ទាល់រវាងការដុះធ្មេញ និងការរាករូស។ យ៉ាងណាមិញ មានឱកាសមួយដែលទារកអាចនឹងបាត់បង់ការបន្ទោបង់ដោយសារការបង្ករោគ។ ក្នុងពេលទារកដុះធ្មេញ ចាប់ផ្តើមចាប់អ្វីៗដាក់មាត់ញ៉ាំនោះ គេអាចនឹងងាយឆ្លងរោគតាមរយៈសកម្មភាពនេះ និងបង្កជាការរាករូសតែម្តងទៅ។
ក្តៅខ្លួន
ពេលខ្លះ ការបង្ករោគអាចសម្គាល់ដឹងតាមរយៈការក្តៅខ្លួនស្ទិញ ដែលអាចព្យាបាលបានតាមរយៈការឲ្យគេញ៉ាំថ្នាំបញ្ចុះកម្តៅប៉ារ៉ាសេតាម៉ុល។
ខឹង ឬកាច
ការដែលយកដៃញីភ្នែក អេសក្បាល និងរញាំរញ៉ូវច្រើន គឺជាសញ្ញាមួយនៃភាពខឹង ឬកាចរបស់ក្មេងខណៈពេលកំពុងតែដុះធ្មេញហើយ។ យ៉ាងណាមិញ អាការៈទាំងនេះនឹងបាត់ទៅវិញដោយខ្លួនឯងនៅពេលធ្មេញដុះល្អហើយ៕