ការដែលឆ្កែអាចខាំកូនរបស់អ្នក នោះអាចដោយសារតែការធ្វេសប្រហេះរបស់ឪពុកម្តាយដែរ។ ដូច្នេះការយល់ដឹងអំពីវិធីដោះស្រាយ លើបញ្ហានេះបានលឿននោះ វាក៏អាចជួយឲ្យកូនកាន់តែមានសុវត្ថិភាពដែរក្រោយពីមានរបួសដូច្នេះ។
ខាងក្រោមនេះគឺជាការណែនាំខ្លះៗ ដែលឪពុកម្តាយគួរតែធ្វើក្រោយពីដឹងថាកូនត្រូវឆ្កែខាំហើយ៖
- សួរម្ចាស់ឆ្កែថាមានឆ្កែរបស់ខ្លួនមានចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្គួតហើយឬនៅ
- ឆាប់យកសាប៊ូ និងទឹកមកលាងលើមុខរបួសឲ្យបានលឿនបំផុតតាមតែអាចធ្វើទៅបាន
- អាចទាក់ទងទៅគ្រូពេទ្យជំនាញខាងរោគកុមារថា អាការៈរបស់កូនត្រូវការការព្យាបាលបន្ថែម ឬអត់?
- បើសិនជាកូនត្រូវឆ្កែខាំខ្លាំង ចូរទាក់ទងទៅឡានពេទ្យដើម្បីព្យាបាលបន្ទាន់
- បើសិនជាអាច ចូរស្វែងយល់ថា ពេលណាដែលកូនចាក់ថ្នាំការពារជំងឺតេតាណូសចុងក្រោយគេបង្អោះ ប្រវត្តិនៃការចាក់វ៉ាក់សាំងដល់ឆ្កែ និងប្រវត្តិផ្សេងៗទាក់ទងនឹងត្រូវឆ្កែខាំពីពេលមុនៗឬអត់៕