កុមារតូចៗ ត្រូវបានទាក់ទាញយ៉ាងខ្លាំងក្នុងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចប្រភេទមានកញ្ចក់អេក្រង់អាចបញ្ជាដោយ Touch បាន ហើយឪពុកម្តាយក៏តែងតែផ្តល់ឧបករណ៍ទាំងនេះសម្រាប់ពួកគេប្រើប្រាស់ច្រើនដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ក្នុងនាមជាឪពុកម្តាយឆ្លាតវៃ គួរតែមានដែនកំណត់មួយសម្រាប់កូនខ្លួនប្រើប្រាស់ឧបករណ៍ទាំងអស់នោះ ដោយផ្អែកលើហេតុផលដូចខាងក្រោមនេះ៖
- ក្មេងប្រហែលជាពិបាកគេងលក់ដោយសារតែពួកគេជក់លេងពេក
- ក្មេងអាចនឹងមានបញ្ហាលើការនិយាយ ការយកចិត្តទុកដាក់ ការគិត និងជំនាញសង្គម ដោយសារតែពួកគេមិនចេះមានទំនាក់ទំនងច្រើនជាមួយនឹងមនុស្សជុំវិញខ្លួន
- ក្មេងអាចនឹងធាត់ជ្រុល ដោយសារតែ ចំណាយពេលលេងច្រើនជាងនៅតែមួយកន្លែង
- ក្មេងអាចនឹងមានបញ្ហាលើអាកប្បកិរិយា ដោយសារតែពួកគេព្យាយាមធ្វើត្រាបតាមនូវអ្វីដែលពួកគេមើលឃើញក្នុងកញ្ចក់ឧបករណ៍អេឡិចត្រូនិចទាំងនោះ៕